ជាតិ
ព័ត៍មានសុខភាព
សុខភាព
តើញ៉ាំអយស្ទ័រធ្វើឱ្យខ្លាំងលើគ្រែមែនទេ?
13, Jun 2021 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
សំណួរថាតើអយស្ទ័រឆៅអាចបណ្តាលឱ្យមានការស្រើបស្រាលផ្លូវភេទ ដូចជាអ្វីដែលបានលើកឡើងតាំងពីយូរលង់ណាស់មកហើយមែនឬក៏អត់ ត្រូវបានឆ្លើយនៅពេលនេះ បើយោងតាមការចុះផ្សាយនៅលើគេហទំព័រ Cleveland Clinic។

 
បើទោះបីជាមានការសិក្សាមិនសូវច្រើនទៅលើចំនុចនេះក្តី គេឃើញមានការសិក្សាមួយចំនួនដែលគួរឱ្យជឿជាក់ផងដែរ។ មូលហេតុដែលអយស្ទ័រឆៅធ្វើឱ្យមានអារម្មណ៍ផ្លូវភេទកើនឡើយ គឺអាចដោយសារតែសត្វអយស្ទ័រមានជាតិស័ង្កសីខ្ពស់ ដែលជាសារធាតុរ៉ែសំខាន់សម្រាប់សុខភាពផ្លូវភេទ។ អយស្ទ័រក៏អាចបំពេញនូវកង្វះសារធាតុចិញ្ចឹម ដែលរួមចំណែកដល់ការងាប់លិង្គចំពោះបុរសមួយចំនួន។
 


អ្នកឯកទេសខាងអាហាររូបត្ថម្ភ លោកស្រី Julia Zumpano មានប្រសាសន៍ថា៖ “ខណៈដែលគ្មានភស្តុតាងដែលបង្ហាញថា អយស្ទ័រតែឯងអាចជួយបង្កើនអារម្មណ៍ផ្លូវភេទរបស់អ្នក អ្នកអាចញ៉ាំវាដើម្បីទទួលបានជីវជាតិចិញ្ចឹមដល់រាងកាយ និង មានកម្លាំងល្អ។ ជាមួយគ្នានេះដែរ ដោយគ្រាន់តែជំនឿចិត្តលើការញ៉ាំអយស្ទ័រដើម្បីអារម្មណ៍ផ្លូវភេទឡើងខ្ពស់នោះ ក៏អាចធ្វើឱ្យអ្នកមានទំនុកចិត្តលើសមត្ថភាពរបស់ខ្លួនឯងបាត់ទៅហើយ។”
 
សត្វអយស្ទ័រឆៅ ជាប្រភពដ៏សំបូរនៃសារធាតុចិញ្ចឹមសំខាន់ៗនៅពេលបរិភោគ ដែលរួមមាន៖ វីតាមីន D, ជាតិទង់ដែង, ជាតិស័ង្កសី, ជាតិសេលេនីញ៉ូម, ជាតិដែក និង វីតាមីន B12៕
 

 ត្រួតពិនិត្យដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com