ជាតិ
ខេត្តព្រះសីហនុ បន្តអនុវត្តវិធានការគ្មានគ្រឿងស្រវឹង២សប្តាហ៍បន្ថែមទៀត
12, Jun 2021 , 10:25 am        
រូបភាព
លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ។ រូបភាពពី ហ្វេសប៊ុករដ្ឋបាលខេត្តព្រះសីហនុ ។
លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ។ រូបភាពពី ហ្វេសប៊ុករដ្ឋបាលខេត្តព្រះសីហនុ ។
លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ សម្រេចបន្តផ្អាកការលក់គ្រឿងស្រវឹងគ្រប់ប្រភេទរយៈពេល១៤ថ្ងៃ គឺចាប់ពីថ្ងៃទី ១១ មិថុនា ដល់ថ្ងៃទី២៤ មិថុនា។ 
លោក គួច ចំរើន បានបញ្ជាក់ក្នុងសេចក្ដីណែនាំរបស់រដ្ឋបាលខេត្តថា ការហាមការលក់គ្រឿងស្រវឹងគ្រប់ប្រភេទ នៅតាមផ្សារម៉ាត ភោជនីយដ្ឋាន តូបអាហារ ហាងកាហ្វេ និងដេប៉ូចែកចាយ រយៈពេល១៤ថ្ងៃទៀតនេះ ដើម្បីការពារអាយុជីវិតពលរដ្ឋ ខណៈស្ថានភាពនៃការរាលដាលជំងឺកូវីដនៅខេត្តព្រះសីហនុ មិនទាន់ទប់ស្កាត់បានទាំងស្រុង។

 
ចំពោះករណី បុគ្គល ម្ចាស់ហាង ម្ចាស់តូបលក់ដូរ ក៏ដូចជាម្ចាស់ទីតាំងអាជីវកម្មពាក់ព័ន្ធមិនគោរពតាមសេចក្ដីណែនាំរបស់រដ្ឋបាលខេត្ត  នឹងត្រូវទទួលវិធានការរដ្ឋបាល និងវិធានការច្បាប់ដោយគ្មានការលើកលែងឡើយ។ 
 
គិតមកដល់ពេលនេះ កម្ពុជាមានអ្នកកើតកូវីដ-១៩ សរុប ៣៧ ៣២១នាក់ ក្នុងនោះមាន៣០ ៦១៧នាក់ បានជាសះស្បើយ និងស្លាប់សរុប៣១១នាក់៕
 

Tag:
 ព្រះសីហនុ
  គ្រឿងស្រវឹង
© រក្សាសិទ្ធិដោយ thmeythmey.com