ជាតិ
ព័ត៍មានសុខភាព
សុខភាព
តើ​ទឹកដោះគោ​កូន​ឆុង​ហើយ​អាច​ទុក​ប៉ុន្មាន​ម៉ោង​?
13, Jun 2021 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
នៅពេល​ដែល​អ្នក​ឆុង​ទឹកដោះគោ​ឲ្យ​កូន​បៅ​ម្តងៗ មានពេលខ្លះ​អ្នក​អាច​ឆុង​លើស​ចំនួន​។ ដូចនេះ​នៅពេល​ដែល​វា​ច្រើនពេក អ្នក​អាច​ទុក​វា​ប៉ុន្មាន​ម៉ោង​?

 
​នៅពេល​ដែល​ទឹកដោះគោ​នោះ​កូន​មិនទាន់​បៅ អ្នក​អាច​ទុក​ក្នុង​សីតុណ្ហភាព​ធម្មតា​បាន​ចំនួន​២​ម៉ោង បើ​លើស​ពី​២​ម៉ោង​គឺ​មិន​អាច​ឲ្យ​កូន​បៅ​បានឡើយ ប៉ុន្តែ​បើ​អ្នក​ទុក​ក្នុង​ទូរ​ទឹកកក​គឺ​មិន​អាច​លើសពី​២៤​ម៉ោង​ទេ​។ ជាងនេះទៅទៀត​ប្រសិនជា​កូនបៅ​ហើយ​សល់ អ្នក​គួរតែ​ចាក់ចោល ដោយ​មិន​គួរ​ទុក​ឲ្យ​កូន​បៅ​ទៀត​នោះទេ ព្រោះ​វា​មាន​មេរោគ​ច្រើន​ក្នុង​នោះ​ដែល​ចូល​តាមរយៈ​មាត់​របស់​កូន​។ ម្យ៉ាងទៀត​អ្នក​គួរតែ​ប្រើ​ទឹក​ដែល​មាន​សីតុណ្ហភាព​ចំនួន​ពី​៤០​ដល់​៥០​អង្សា​សេ​ដើម្បី​ឆុង ព្រោះ​បើ​អ្នក​ប្រើ​សីតុណ្ហភាព​ខ្ពស់​ពេក​ឆុង ហើយ​ទុក​ឲ្យ​ត្រជាក់ទើ​ប​ឲ្យ​កូនបៅ នោះ​វា​នឹង​អាច​ប៉ះពាល់​ដល់​សុខភាព​កូន​បាន​៕

 
ត្រួតពិនិត្យដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com