COVID-19
ជាតិ
ស៊ីណូហ្វាម១លានដូសទៀត បានមកដល់កម្ពុជាហើយ
12, Jun 2021 , 2:26 pm        
រូបភាព
ភ្នំពេញ៖ វ៉ាក់សាំងប្រភេទស៊ីណូហ្វាម ដែលរដ្ឋាភិបាលកម្ពុជាបញ្ជាទិញពីចិន ចំនួន១លានដូសទៀត បានដឹកមកដល់កម្ពុជា នៅរសៀលថ្ងៃទី ១២ មិថុនានេះហើយ។ ការទទួលបានវ៉ាក់សាំងបន្ថែមនេះ ធ្វើឱ្យកម្ពុជា មានវ៉ាក់សាំងបង្ការកូវីដ-១៩ សរុបជាង៨លានដូសសម្រាប់ចាក់ជូនពលរដ្ឋ។

 
 
ទាក់ទងនឹងការផ្ដល់វ៉ាក់សាំងនេះ រដ្ឋាភិបាលចិន នឹងផ្ដល់វ៉ាក់សាំងចំនួន៥លានទៀត ដល់កម្ពុជានៅក្នុងខែមិថុនា ក្នុងនោះវ៉ាក់សាំងជាង ៤លានដូស ជាការបញ្ជាទិញ។  នេះជាវ៉ាក់សាំងប្រឆាំងកូវីដ-១៩ ដែលកម្ពុជាទទួលបានក្នុងជើងទី៧។
 
បច្ចុប្បន្ន កម្ពុជាមានវ៉ាក់សាំងបង្ការកូវីដ-១៩ចំនួន៣ប្រភេទ ស្មើនឹង៧លានដូស ដោយក្នុងនោះ វ៉ាក់សាំងរបស់ក្រុមហ៊ុនSinopharm ចំនួន ២,២លានដូស ដែលកម្ពុជាទទួលបានពីរដ្ឋាភិបាលចិន។ បន្ទាប់មកកម្ពុជា ក៏ទទួលបានវ៉ាក់សាំងCOVISHIELD ចំនួន៣២៤,០០០ដូស ជាជំនួយរបស់កម្មវិធីCOVAX និង ៤,៥លានដូសទៀត ជាវ៉ាក់សាំងរបស់ក្រុមហ៊ុនSinovac ដែលកម្ពុជាបញ្ជាទិញពីចិន។ 
 
គិតត្រឹមថ្ងៃទី១១ មិថុនា ពលរដ្ឋបានចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ នៅកម្ពុជា កើនដល់ ២,៨៣៦,៤៨២ នាក់ ស្មើនឹងអត្រា ២៨,៣៦ភាគរយ នៃមនុស្សសរុប ១០លាននាក់ ក្នុងផែនការចាក់វ៉ាក់សាំងកូវីដ-១៩ របស់រដ្ឋាភិបាលកម្ពុជា។ ក្នុងចំណោមអ្នកចាក់វ៉ាក់សាំងកូវីដ-១៩ មាន ២.៣លាននាក់ បានចាក់លើកទី២៕ 


 

© រក្សាសិទ្ធិដោយ thmeythmey.com