ជាតិ
៥ខែ ការចិញ្ចឹមត្រី និងបង្គានៅកម្ពុជាកើនឡើងជាង៨ពាន់តោន រូបភាពពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
× រយៈពេល៥ខែ ឆ្នាំ២០២១វារីវប្បកម្មនៅកម្ពុជា បានកើនឡើងជាង៥០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២០។ ក្នុងនោះការចិញ្ចឹមត្រី និងបង្គា បានកើនឡើងជាង៨ពាន់តោន និងការភ្ញាស់កូនត្រី កើនបានជាង១លានកូន។ នេះបើតាមរបាយការណ៍ស្តីពី សភាពការណ៍កសិកម្មប្រចាំខែឧសភា ឆ្នាំ២០២១ របស់ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ។
របាយការណ៍ដដែលបានបញ្ជាក់ថា ការចិញ្ចឹមត្រី និងបង្គាអនុវត្តបានចំនួន១១ ៣០០តោន ដែលស្មើនឹង២៣.៤៩ភាគរយ នៃផែនការសរុបចំនួន៤៨១ពាន់តោន កើនឡើងចំនួន៨៧០០តោន បើធៀបនឹងឆ្នាំ២០២០។ ចំពោះការភ្ញាស់កូនត្រីពូជ អនុវត្តបានជាង៧១លានកូន ដែលស្មើនឹង២៦.៥៩ភាគរយ នៃផែនការសរុបចំនួន២៧០លានកូន កើនឡើងចំនួន១លានកូន។ ដោយឡែក ចំពោះការចិញ្ចឹមក្រពើ ក្នុងរយៈពេល៥ខែនេះ បានចំនួន៤៥ ៥០០ក្បាល ដែលស្មើនឹង១៣.៧៩ភាគរយ នៃផែនការសរុបចំនួន៣៣ម៉ឺនក្បាល ដែលចំនួននេះថយចុះ១៦ ២០០ក្បាល បើធៀបនឹងឆ្នាំ២០២០៕
Tag:
វារីវប្បកម្មនៅកម្ពុជា
នេសាទត្រី
© រក្សាសិទ្ធិដោយ thmeythmey.com