រថយន្ត
អន្តរជាតិ
កូនរថយន្តដឹកបាល់ចូលទីនាជំនួបបើកឆាក Euro 2020 បន្តទាក់ទាញចំណាប់អារម្មណ៍
14, Jun 2021 , 7:19 pm        
រូបភាព
ដោយ: ធីតា
ការប្រកួតបើកឆាក Euro 2020 រវាងអ៊ីតាលី និងតួកគីកន្លងមក បានទាក់ទាញការចាប់អារម្មណ៍ ខ្លាំង ទាក់ទងនឹងវត្តមានកូនរថយន្តដឹកបាល់ចូលទីលាន Stadio Olimpico ទីក្រុងរ៉ូម។

 
កូនរថយន្ត Volswagen មួយគ្រឿងត្រូវបានចុចបញ្ជាឲ្យនាំបាល់ចូលទីលានប្រកួតនាជំនួបបើកឆាករវាងម្ចាស់ផ្ទះអ៊ីតាលី និងតួកគី បន្ទាប់ពីត្រូវបានពន្យាអស់រយៈពេលប្រមាណ១ឆ្នាំ ដោយសារការវាយលុកកូវីដ-១៩។ ការប្រកួតបានបញ្ចប់ ដោយម្ចាស់ផ្ទះអ៊ីតាលី ទទួលបានជ័យជម្នះ ៣-០ ។
 
លទ្ធផលនៃការប្រកួតគឺជារឿងមួយ ប៉ុន្តែក្រុមអ្នកតាមដានកីឡាបាល់ទាត់ចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះវត្តមានកូនរថយន្តនៅលើទីលានលើកដំបូងក្នុងព្រឹត្តិការណ៍ Euro 2020 ដែលទាក់ទាញជាងការសំដែងទស្សនីយភាពបទ «Nessun Dorma» របស់តារាចម្រៀង Andrea Bocelli ទៅទៀត។
 
នៅលើបណ្តាញសង្គម Twitter មនុស្សជាច្រើនបានបង្ហាញមតិយោបល់ផ្សេងៗ ជាមួយនឹងការកាត់តរូបបែបកំប្លែងថែមទៀតផងដែរ។ អ្នកខ្លះចាត់ទុក ការបញ្ជាកូនរថយន្តដឹកបាល់ចូលទីលាន ប្រៀបដូចជាសេវាកម្មដឹកជញ្ជូន Uber ដ៏ពេញនិយមនាវិបត្តិកូវីដ-១៩។
 
កីឡាការិនីអន្តរជាតិអង់គ្លេស Lianne Sanderson ស្ថិតក្នុងចំណោមមនុស្សជាច្រើននាក់ដែលបានបញ្ចេញមតិយោបល់ទាក់ទងនឹងវត្តមានរថយន្តតូចនោះ ដោយចង់ឃើញទិដ្ឋភាពបែបនេះក្នុងការប្រកួតផ្សេងទៀត។
 
អ្នកខ្លះបានលើកឡើងបែបលេងសើចថា នេះពិតជាយុគសម័យនៃពិភពបាល់ទាត់ទំនើប ប៉ុន្តែរថយន្តមិនអាចទាត់បាល់ជំនួសមនុស្សបានឡើយ។
 
ទស្សនារូបភាពប្លែកៗផ្សេងដែលបង្ហោះនៅលើបណ្តាញសង្គម Twitter៖
 






















 
 
 
 
 
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com