ជាតិ
រថយន្ត
ពលរដ្ឋនៅទីក្រុង កាន់តែនិយមការជិះកង់កម្សាន្ត ប៉ុន្តែកន្លែងជួសជុលកង់មិនសូវសម្បូរ
14, Jun 2021 , 7:39 pm        
រូបភាព
ភ្នំពេញ៖  នៅប្រមាណជា ៣ ទៅ៤ឆ្នាំចុងក្រោយនេះ ពលរដ្ឋនៅក្នុងទីក្រុងកាន់តែច្រើន និយមជិះកង់កម្សាន្ត។ ការជិះកង់ពេញនិយមមែន ប៉ុន្តែកន្លែងជួសជុលកង់នៅរាជធានីភ្នំពេញ មិនសម្បូរដូចទីតាំងជួសជុលរថយន្ត និងម៉ូតូនោះទេ។ ជាងម៉ូតូខ្លះ ទទួលជួសជុលកង់ ដែលមានបញ្ហាសាមញ្ញ ក៏ប៉ុន្តែពួកគាត់មិនអាចជួសជុលបញ្ហាស្មុគស្មាញបានទេ។ នៅរាជធានីភ្នំពេញ កន្លែងឯកទេសជួសជុលកង់ គឺជាហាង ឬក្រុមហ៊ុនលក់កង់ធំៗ ក្នុងនោះមានហាងលក់សម្ភារកីឡា ដេកាត្លុង។

 
ដេកាត្លុង មានជាងកង់ជំនាញមួយក្រុម បណ្ដុះបណ្ដាលដោយសហការីជនជាតិសិង្ហបុរីម្នាក់។ ពួកគាត់ទទួលជួសជុលកង់គ្រប់ប្រភេទ មិនថាកង់កួរ កង់ដៃត្រង់ កង់ឡើងភ្នំ ឬផ្សេងទៀត។ តាមលោក ថុង ស៊ីដាវីដ មេជាងមេកានិកនៃក្រុមហ៊ុនកង់ដេកាត្លុង ការជួលជុលកង់ជាទូទៅ មានតម្លៃចាប់ពី ២ម៉ឺនរៀល ហើយក៏មានសេវាកម្មឆែកមើលបញ្ហាកង់ទាំងមូលផងដែរ ដែលមានតម្លៃ ៣២, ០០០រៀល។ ការជួសជុលយូរបំផុតត្រឹម ៣ថ្ងៃ លើកលែងតែកង់ដែលមានកំហូចច្រើន ដែលតម្រូវឱ្យមានការបញ្ជាទិញគ្រឿងបន្លាស់ដោះដូរប៉ុណ្ណោះ។

ដើម្បីជ្រាបច្បាស់ សូមអញ្ជើញលោកអ្នកនាង ទស្សនាកិច្ចសម្ភាស រវាង នាយ យ៉ាន នៃសារព័ត៌មានថ្មីៗ និងលោក ថុង ស៊ីដាវីដ មេជាងមេកានិកនៃក្រុមហ៊ុនកង់ដេកាត្លុងដូចតទៅ៖
 
 
 
 
 

Tag:
 យានយន្ត
 ទោចក្រយាន
 កង់
 ជិះកង់
© រក្សាសិទ្ធិដោយ thmeythmey.com