ជាតិ
សពទេវនាដនិម្មិត ឯម ធ្ធាយ មានតេស្តវិជ្ជមានកូវីដ-១៩
15, Jun 2021 , 4:04 pm        
រូបភាព
ដោយ: ថ្មីៗ
សពទេវនាដនិម្មិត ឯម ធ្ធាយ មានតេស្តវិជ្ជមានកូវីដ-១៩។ នេះជាការបញ្ជាក់របស់ចៅស្រីរបស់ លោកយាយ ដែលបានបញ្ជាក់ខ្លី ប្រាប់សារព័ត៌មានថ្មីៗដូច្នេះ៖ «ពិតមែន! គាត់ពិតមានវិជ្ជមានកូវីដ-១៩»។ 

 
អាជ្ញាធរសង្កាត់ព្រែកប្រា ក៏បានប្រកាសព័ត៌មាននេះ នៅលើទំព័រហ្វេសប៊ុករបស់ខ្លួនដែរ។ លោក យូសុះ អាប់ឌុលឡោះ ចៅសង្កាត់រងទី២ នៃសង្កាត់ព្រែកប្រា បានបន្ថែមប្រាប់សារព័ត៌មានថ្មីៗថា ក្រៅពីសពរបស់ ទេវនាដនិម្មិត ឯម ធ្ធាយ ក្រុមគ្រូពេទ្យក៏រកឃើញថាចៅរបស់គាត់ដែលមានអាយុ៥ឆ្នាំ មានវិជ្ជមានកូវីដ-១៩ដែរ។ 
 
លោក យូសុះ អាប់ឌុលឡោះ បញ្ជាក់ថា ក្រុមគ្រូពេទ្យបង្អែកច្បារអំពៅ និងអាជ្ញាធរសង្កាត់ បានចុះយកសំណាក សពទេវនាដនិម្មិត ឯម ធាយ នៅភូមិព្រះពន្លា សង្កាត់ព្រែកប្រាខណ្ឌច្បារអំពៅ និងរកឃើញថាលោកយាយមានតេស្តវិជ្ជមានកូវីដ-១៩។ ដោយមិនអស់ ចិត្តក្រុមគ្រួសារ បានស្នើឱ្យក្រុមគ្រូពេទ្យធីតា ធ្វើតេស្តម្តងទៀត ព្រោះតែលោកយាយ នៅតែក្នុងផ្ទះ។ ជាលទ្ធផល   នៅតែវិជ្ជមានដដែល។ នេះជាការបញ្ជាក់បន្ថែមរបស់ចៅសង្កាត់រងទី២។ 
 
សារព័ត៌មានថ្មីៗ មិនអាចសុំការបំភ្លឺបន្ថែមជុំវិញករណីនេះបាននៅឡើយទេ។ 
 
ទេវនាដនិម្មិត ឯម ធ្ធាយ បានទទួលមរណភាពក្នុងជន្មាយុ៨៨ឆ្នាំ ដោយជរាពាធ នៅថ្ងៃទី១៥ មិថុនានេះ។ 
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com