កីឡាអន្តរជាតិ
អន្តរជាតិ
Euro 2020៖ ហុងគ្រីស្វាគមន៍ម្ចាស់ការពារជើងឯកព័រទុយហ្កាល់ មុនបារាំងជួបអាល្លឺម៉ង់
15, Jun 2021 , 5:29 pm        
រូបភាព
ដោយ៖ជា យូគៀង 

ការប្រកួត UEFA EURO 2020 នារាត្រីនេះ ឈានដល់ជំនួបពូល F ដោយហុងគ្រីនឹងត្រូវបើកទ្វារកីឡដ្ឋាន Puskas Arena ស្វាគមន៍ភ្ញៀវព័រទុយហ្កាល់នាវេលាម៉ោង១១យប់ មុនការប៉ះគ្នារវាងម្ចាស់ជើងឯកបីជំនាន់ដូចគ្នា បារាំង និងអាល្លឺម៉ង់ នៅកីឡដ្ឋានAllianz Arena នាវេលាម៉ោង២អាធ្រាត្រ។

 
ម៉ោង១១យប់៖ ហុងគ្រីស្វាគមន៍ព័រទុយហ្គាល់
ព័រទុយហ្គាល់ នារាត្រីនេះត្រូវការការឈ្នះហុងគ្រីជាចាំបាច់បំផុតក្នុងការសន្សំពិន្ទុ ដើម្បីផុតវគ្គចែកពូល ហើយបន្តដំណើរការពារជើងឯករបស់ខ្លួន ដោយពួកគេត្រូវប៉ះបារាំង និងអាល្លឺម៉ង់ជាបន្តបន្ទាប់ទៀត។ ទោះបីជាយ៉ាងណាក៏ដោយ ហុងគ្រីនឹង ក៏មិនប្រហែសឲ្យរបូតគ្រាប់ដោយងាយស្រួលនោះដែរ បន្ទាប់ពីពួកគេបានឆ្លងកាត់ការប្រកួត Play-off ដ៏តឹងតែង។
 
សម្រាប់៥ប្រកួតចុងក្រោយក្រុមទាំងពីរ ឈ្នះ៣ និងស្មី២ ដូចគ្នា។ រីឯជំនួប Head-to-head នៅក្នុងព្រឹត្តិការណ៍ Euro ១៣លើកកន្លងមករវាងក្រុមទាំងពីរ ព័រទុយហ្គាល់ឈ្នះ៩លើក និងស្មើគ្នា៤លើក។
 
នៅវេលាម៉ោង២អាធ្រាត្រ បារាំងត្រូវតទល់ជាមួយម្ចាស់ផ្ទះអាល្លឺម៉ង់នៅកីឡដ្ឋាន Allianz Arena ក្រុងមុយនិច។ វានឹងក្លាយជាជំនួបដ៏តឹងតែងដោយក្រុមទាំងពីរសុទ្ធតែជាម្ចាស់ជើងឯក៣ជំនាន់ដូចគ្នា។ ក្នុងព្រឹត្តិការណ៍ Euro ពួកគេធ្លាប់ជួបគ្នាដល់ទៅ៣១លើក ដោយបារាំងឈ្នះ១៤លើក អាល្លឺម៉ង់ឈ្នះ៩លើក និងស្មើគ្នា៨លើក៕
 

Tag:
 Euro 2020
© រក្សាសិទ្ធិដោយ thmeythmey.com