អត្ថបទពាណិជ្ជកម្ម
ធនាគារ អេស៊ីលីដា ដាក់បម្រើសេវាទូទាត់តាមឃ្យូអរកូដអេស៊ីលីដាម៉ូបាលបន្ថែម នៅផ្សារទំនើបអុីអនភ្នំពេញ ផ្សារទំនើបអុីអនសែនសុខស៊ីធី និងអុីអនម៉េកវែលយូ ទាំងអស់
15, Jun 2021 , 6:31 pm        
រូបភាព
(ភ្នំពេញ)៖ នេះជាមធ្យោបាយថ្មីមួយទៀតដែលធនាគារ អេស៊ីលីដា ភីអិលស៊ី បម្រើដល់អតិថិជនក្នុងការទូទាត់ថ្លៃទំនិញ  ឬសេវាកម្មផ្សេងៗ ឲ្យកាន់តែមានភាពងាយស្រួលនៅ ផ្សារទំនើបអុីអនភ្នំពេញ ផ្សារទំនើបអុីអនសែនសុខស៊ីធី និងអុីអនម៉េកវែលយូ ។
 
លោកស្រី សុខ សោភា នាយិកាប្រតិបត្តិជាន់ខ្ពស់ទីផ្សារធនាគារ អេស៊ីលីដា បានមានប្រសាសន៍ថា ធនាគារ អេស៊ីលីដា បានបន្ថែមមុខងារក្នុងការទូទាត់តាមឃ្យូអរកូដអេស៊ីលីដាម៉ូបាល បន្ថែមលើមធ្យោបាយដែលមានស្រាប់ តាមរយៈការទូរទាត់តាមប័ណ្ណគ្រប់ប្រភេទជាមួយនឹងម៉ាស៊ីនឆូតកាតដ៏ទំនើបទាន់សម័យរបស់ធនាគារ អេស៊ីលីដា នៅផ្សារទំនើបអុីអនភ្នំពេញ ផ្សារទំនើបអុីអនសែនសុខស៊ីធី និងអុីអនម៉េកវែលយូ ។ 
 
លោកស្រី សុខ សោភា នាយិកាប្រតិបត្តិជាន់ខ្ពស់ទីផ្សារធនាគារ អេស៊ីលីដា

អរគុណចំពោះដៃគូដ៏ឆ្លាតវៃទាំងអស់របស់ធនាគារ អេស៊ីលីដា និងជាពិសេសផ្សារទំនើបអុីអនភ្នំពេញ ផ្សារទំនើបអុីអនសែនសុខស៊ីធី និងអុីអនម៉េកវែលយូ ។ 
 
សូមអញ្ជើញអតិថិជនរីករាយនិងការទិញទំនិញនានា រួមទាំងមធ្យោបាយក្នុងការទូរទាត់ដ៏ទាន់សម័យ  មានសុវត្ថិភាពខ្ពស់ និងងាយស្រួលបំផុតពីផ្សារទំនើបអុីអនភ្នំពេញ ផ្សារទំនើបអុីអនសែនសុខស៊ីធី អុីអនម៉េកវែលយូ និងដៃគូអាជីវកម្មច្រើនជាង ៨០០០០ កន្លែងនៅទូរទាំងប្រទេស និងនៅឯបរទេស ។





(អត្ថបទពាណិជ្ជកម្ម)

Tag:
 Acleda
© រក្សាសិទ្ធិដោយ thmeythmey.com