ជាតិ
ភ្លៀង បន្តធ្លាក់លាយឡំខ្យល់កន្ត្រាក់ ចាប់ពីថ្ងៃទី១៦-២២ ខែមិថុនា
16, Jun 2021 , 8:29 am        
រូបភាព
រូបភាពដោយ ក្រសួងធនធានទឹក
រូបភាពដោយ ក្រសួងធនធានទឹក
ដោយ៖ប៉ូ សុភា

ភ្នំពេញ៖ ចាប់ពីថ្ងៃទី១៦-២២ ខែមិថុនានេះ កម្ពុជា នឹងទទួលរងឥទ្ធិពលនៃខ្យល់មូសុងនិរតី ក្នុងកម្រិតមធ្យម ទៅបង្គួរគួបផ្សំនឹងប្រព័ន្ធសម្ពាធទាប និងខ្យល់កន្ត្រាក់ ( Thunderstorm)។  ស្ថានភាពអាកាសធាតុបែបនេះ អាចធ្វើឱ្យមានបាតុភូតផ្គរ រន្ទះ ខ្យល់ខ្លាំង ខ្យល់កន្ត្រាក់ និងរលកសមុទ្រមធ្យម ។



ការព្យាករណ៍របស់ក្រសួងធនធានទឹក នៅព្រឹកថ្ងៃទី១៥ មិថុនា បញ្ជាក់ថា តាមបណ្ដាខេត្តមួយចំនួន នៅតំបន់វាលទំនាប់កណ្ដាល នឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតមធ្យមទៅបង្គួរ ចាប់ពីថ្ងៃទី១៦-២២ មិថុនាតទៅ។ ស្ថានភាពបែបនេះ មានលាយឡំដោយបាតុភូតផ្គរ រន្ទះ ខ្យល់កន្ត្រាក់ ( Thunderstorm)ផងដែរ។
 
ចំណែកឯ បណ្ដាខេត្តនៅតំបន់វាលទំនាបកណ្ដាល អាចនឹងមានភ្លៀងធ្លាក់ ក្នុងកម្រិតមធ្យមទៅបង្គួរ។ ក្រសួងធនធានទឹក បន្តថា តំបន់ជាប់មាត់សមុទ្រវិញ អាចនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតកម្រិតមធ្យមទៅបង្គួរដូចគ្នា។ 
 
ក្រសួងធនធានទឹក និងឧតុនិយម បានអំពាវនាវឱ្យពលរដ្ឋ ប្រុងប្រយ័ត្ន និងបាតុភូតធម្មជាតិទាំងនេះ ដើម្បីរក្សាសុវត្តិភាព៕
 

Tag:
 ខ្យល់កន្ត្រាក់
  មូសុងនិរតី
© រក្សាសិទ្ធិដោយ thmeythmey.com