ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
​វិធី​សង្គ្រោះ​បឋម​ចំពោះ​អ្នក​មាន​ជំងឺ​គាំងបេះដូង​
16, Jun 2021 , 6:59 am        
រូបភាព
អ្វី​ទៅ​ជា​ជំងឺ​គាំងបេះដូង?

 
ជំងឺ​នេះ​កើតឡើង​នៅ​ពេល​ដែល​ការ​ផ្គត់ផ្គង់​ឈាម​ទៅ​ជាលិកា​បេះដូង​ត្រូវ​បាន​រាំងស្ទះ មនុស្ស​អាយុ​ចាប់ពី​៥០​ឆ្នាំ​ឡើង​ទៅ ឬ​ស្ត្រី​រាំងរដូវ​សុទ្ធតែ​ប្រឈម​មុខ​ខ្ពស់​ជាងគេ
ចង្វាក់​ដង្ហើម​ស្រាប់តែ​ឈប់​ដក ឬ​បេះដូង​លេង​ធ្វើការ​តែ​ម្តង ប្រហែលជា​អាច​ឱ្យ​បេះដូង និង​សួត​ឈប់​ធ្វើការ​ផង មាន​កំណក​ឈាម​ក្នុង​សរសៃឈាម​អាក់ទែ ដែល​ជា​ហេតុ​នាំ​ឱ្យ​ស្ទះ រឿង​នេះ​អាច​ដោយសារ​តែ​៖
  •     កក​ជាតិ​កាលស្យូម ឬ​កូ​ឡេ​ស្តេ​រ៉ុល​ក្នុង​សរសៃឈាម
  •     កត្តា​ដំណពូជ
  •     ការ​ជក់បារី
  •     ធាត់​ជ្រុល
  •     សម្ពាធ​ឈាម​ឡើង​ខ្ពស់
  •     បញ្ហា​ស្ត្រេ​ស​ផ្លូវចិត្ត
  •     មាន​ជំងឺ​រលាក​សរសៃឈាម​អាក់ទែ
  •     មានការ​ប៉ះទង្គិច ឬ​ជំងឺ​លើ​បេះដូង​តែ​ម្តង
សញ្ញា​ដែល​អាច​គិត​ថា​មាន​ជំងឺ​គាំងបេះដូង
 
  • ឈឺទ្រូង
  • ឈឺ​ស្មា ឬ​ដៃ
  • ពិបាក​ដកដង្ហើម
  • បែកញើស
  • ក្រហាយ​ដើមទ្រូង
  • ចង្អោរ
  • ឈឺពោះ
  • ការ​សង្គ្រោះ​បឋម
 
ព្យាយាម​សម្រាកបន្ធូរ​សម្លៀក​បំពាក់​ដែល​កំពុង​តែ​តឹង​ៗប្រើ​ថ្នាំ​បើសិនជា​មានការ​ឈឺចាប់​នឹង​ស្រាកស្រាន្ត​ទៅ​វិញ​ក្នុង​រយៈពេល​៣​នាទី​ក្រោយ​ពី​ប្រើ​ថ្នាំ​រួចបើសិនជា​គ្មាន​ថ្នាំ​ទេ ត្រូវ​ទៅ​ជួប​គ្រូពេទ្យផ្តល់​ការ​ផ្លុំ​ខ្យល់​តាម​មាត់​បើសិនជា​ត្រូវការផ្តល់​ជា​ការ​សង្កត់​ទ្រូង (Cardiopulmonary Resuscitation, CPR) ក្នុង​ករណី​ដែល​ស្ទាប​ជីពចរ​មិន​បានត្រូវ​ដាក់​ប្រអប់ដៃ​នៅ​លើ​ទ្រូង ហើយ​សង្កត់​ចុះចូរ​សង្កត់​ទ្រូង​១៥​ដង ហើយ​ផ្លុំ​ខ្យល់​ចូល​មាត់​ពីរ​ដង ចូរ​បន្ត​ធ្វើ​រហូត​ដល់​គ្រូពេទ្យ​មក​ដល់ វិធី​បង្ការ​ជំងឺ​គាំងបេះដូង
 
ពិនិត្យ​សុខភាព​ជា​ទៀងទាត់
  • ចៀសវាង​ភាព​ស្ត្រេ​ស
  • ផ្តាច់​បារី ឬ​ស្រា
  • គ្រប់គ្រង​សម្ពាធ​ឈាម ឬ​ជំងឺ​ទឹកនោមផ្អែម
  • គ្រប់គ្រង​ទម្ងន់​៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com