កីឡាអន្តរជាតិ
អន្តរជាតិ
តែមួយគត់ក្នុងតំបន់! វៀតណាមឡើងទៅជុំទី៣ World Cup និងជុំចុងក្រោយ Asian Cup
16, Jun 2021 , 11:59 am        
រូបភាព
ដោយ: រួបរួម
វៀតណាមបានចាញ់ម្ចាស់ផ្ទះអេមីរ៉ាតអារ៉ាប់រួម ៣-២ នាការប្រកួតចុងក្រោយពូល G ប៉ុន្តែពួកគេមានពិន្ទុគ្រប់គ្រាន់ក្នុងការក្លាយជាក្រុមទី២ឆ្នើម ដែលបានកៅអីបន្តវគ្គជម្រុះជុំទី៣ប្រចាំតំបន់អាស៊ី សម្រាប់ព្រឹត្តិការណ៍ FIFA World Cup 2022 និងជុំចុងក្រោយនៃពានរង្វាន់ AFC Asian Cup 2023 នៅប្រទេសចិន។

 
វគ្គជម្រុះជុំទី៣ World Cup និងជុំចុងក្រោយ Asian Cup៖ វៀតណាម...


សម្រាប់វគ្គជម្រុះជុំទី៣នៃពានរង្វាន់ FIFA World Cup 2022 វៀតណាមស្ថិតក្នុងចំណោមក្រុមលេខ២ដែលមានពិន្ទុខ្ពស់ជាងគេចំនួន៥ក្រុម។ ក្រុមតែមួយពីតំបន់អាស៊ីអាគ្នេយ៍មួយនេះ ត្រូវចូលរួមជាមួយក្រុមលេខ១នៃពូលនីមួយៗរួមមាន ស៊ីរី, អូស្ត្រាលី, អ៊ីរ៉ង់, អារ៉ាប៊ីសាអូឌីត, ជប៉ុន, អេមីរ៉ាតអារ៉ាប់រួម, កូរ៉េខាងត្បូង និងក្រុមលេខ២ឆ្នើមផ្សេងទៀតដូចជា ចិន អ៊ីរ៉ាក់ អូម៉ង់ និងលីបង់។ 
 
កាតាដែលបញ្ចប់ចំណាត់ថ្នាក់លេខមួយពូល E មិនចាំបាច់លេងវគ្គជម្រុះជុំទីបីនេះឡើយ ប៉ុន្តែចំណាត់ថ្នាក់នេះ មាននាំឲ្យពួកគេមានមុខនៅជុំចុងក្រោយនៃពានរង្វាន់ AFC Asian Cup 2023 ជាមួយក្រុមទាំង១២ដដែលខាងលើ ដោយមានចិនធ្វើជាម្ចាស់ផ្ទះ។
 
វគ្គជម្រុះជុំទី៣ Asian Cup៖ ហ្វីលីពីន, ម៉ាឡេស៊ី, សិង្ហបុរី, ថៃ, មីយ៉ាន់ម៉ា...


ក្រុមផ្សេងទៀត អស់ឱកាសលេងនៅវគ្គជម្រុះ World Cup ហើយ ប៉ុន្តែបន្តបង្ហាញខ្លួនក្នុងយុទ្ធនាការវគ្គជម្រុះ AFC Asian Cup។ ក្រុមដែលត្រូវលេងនៅវគ្គជម្រុះជុំទី៣ AFC Asian Cup មានក្រុមលេខ២ពិន្ទុទាប៣ក្រុមពីវគ្គជម្រុះជុំទី២ ក្រុមលេខ៣ ចំនួន៨ក្រុម ក្រុមលេខ៤៨ក្រុម និងក្រុមលេខ៥ឆ្នើមចំនួន៣ក្រុម។
 
នៅតំបន់អាស៊ីអាគ្នេយ៍ ហ្វីលីពីន, ម៉ាឡេស៊ី, សិង្ហបុរី ថៃ និងមីយ៉ាន់ម៉ា ត្រូវលេងនៅវគ្គជម្រុះជុំទីបី ជាមួយគូវែត អ៊ូសបេគីស្ថាន, តាហ្ស៊ីគីស្ថាន, ហ្ស៊កដានី, បារ៉ែន, ប៉ាឡេស្ទីន, ឥណ្ឌា, គៀរហ្ស៊ីស្ថាន, តួកមេនីស្ថាន, ហុងកុង, អាហ្វហ្គានីស្ថាន ម៉ុងហ្គោលី ស្រីលង្កា, យ៉េមែន និងបង់ក្លាដែស
 
វគ្គជម្រុះ Play-Off Asian Cup៖ កម្ពុជា, ឥណ្ឌូណេស៊ី...

៤ក្រុម​ដែលស្ថិតក្នុងចំណោម​ក្រុម​លេខ​៥ដែលមានពិន្ទុទាបជាងគេ ត្រូវប្រកួតវគ្គជម្រុះ Play-off ដោយឥណ្ឌូណេស៊ី និងកម្ពុជា ស្ថិតក្នុង Pot 1 រីឯឆាយនីសតៃប៉ិ និងហ្គាម ស្ថិតក្នុង Pot 2។ ការ​ចាប់ឆ្នោតនឹងប្រព្រឹត្តទៅនៅថ្ងៃទី​២៤ ខែមិថុនា ដែលមានន័យថា កម្ពុជាអាចប៉ះហ្គាម ឬឆាយនីសតៃប៉ិ៕
  
 

Tag:
 World Cup
  Asian Cup
© រក្សាសិទ្ធិដោយ thmeythmey.com