កីឡាអន្តរជាតិ
អន្តរជាតិ
Chelsea និង Man City មានកីឡាករជាប់ឈ្មោះទៅ Euro 2020 ច្រើនជាងគេ
16, Jun 2021 , 6:29 pm        
រូបភាព
Chelsea ម្ចាសជើងឯក UEFA Champions League និងក្រុមជើងឯករង Manchester City មានកីឡាករទៅចូលរួមជាមួយជម្រើសជាតិក្នុងការប្រកួតដណ្តើមពានរង្វាន់ Euro 2020 ច្រើនជាងគេក្នុងចំនួន១៥រូបដូចគ្នា ចំណោមក្លិបនៃលីគលំដាប់កំពូលទាំង៥នៅអឺរ៉ុប។
 
ក្រុមជម្រើសជាតិទាំង២៤ បានប្រកួតក្នុងវគ្គជម្រុះតាមពូលជុំទីមួយរួចរាល់ហើយពី A ដល់ F។ ជំនួបអ៊ីលីដែលបានយកឈ្នះតួកគី ៣-០ ក្នុងពូល A ប្រកួតមុនគេ ខណៈការប្រកួតចុងក្រោយពូល F គឺជំនួបដែលបារាំងឈ្នះអាល្លឺម៉ង់ ១-០។
 
មុនឈានដល់កាប្រកួតជុំទី២នៃពូលនិមួយៗនៃពានរង្វាន់អឺរ៉ុបឆ្នាំ២០២០ យើងនឹងបង្ហាញលោកអ្នកពីចំនួនសមាជិកកីឡាកររបស់ក្លិបធំៗនៅអឺរ៉ុប ដែលមានកីឡាករទៅចូលក្រុមតំណាងប្រទេសរបស់គេច្រើនជាងគេចំនួន១០ក្លិប។
Chelsea និង Man City មានកីឡាកររបស់ខ្លួនច្រើនជាងគេរហូតដល់១៥រូបរៀងខ្លួន ដើម្បីទៅចូលរួមព្រឹត្តិកាណ៍ Euro ដែលពន្យារពេលធ្វើនៅឆ្នាំ២០២១នេះ។
 
១- ១៥រូបរបស់តោខៀវ Chelsea ដែលម្ចាស់ជើងឯក Champions Legue មានដូចជា
 
Jorginho (អ៊ីតាលី), Emerson (អ៊ីតាលី), Andreas Christensen (ដាណឺម៉ាក), Mateo Kovacic (ក្រូអាស៊ី), Mason Mount (អង់គ្លេស), Ben Chilwell (អង់គ្លេស), Reece James (អង់គ្លេស), Billy Gilmour (ស្កុតឡែន), Cesar Azpilicueta (អេស្ប៉ាញ), Olivier Giroud (បារាំង), N’Golo Kante (បារាំង), Kurt Zouma (បារាំង), Antonio Rudiger (អាល្លឺម៉ង់), Kai Havertz (អាល្លឺម៉ង់) និង Timo Werner (អាល្លឺម៉ង់)។
 
១- ១៥នាក់របស់មេឃខៀវ Man City មាន
 
Kevin De Bruyne (បែលហ្ស៊ិក), Nathan Ake (ហូឡង់), Oleksandr Zinchenko (អ៊ុយក្រែន), Kyle Walker (អង់គ្លេស), John Stones (អង់គ្លេស), Raheem Sterling (អង់គ្លេស), Phil Foden (អង់គ្លេស), Ferran Torres (អេស្ប៉ាញ), Eric Garcia (អេស្ប៉ាញ), Rodri (អេស្ប៉ាញ), Aymeric Laporte (អេស្ប៉ាញ), Ilkay Gundogan (អាល្លឺម៉ង់), Ruben Dias (ព័រទុយហ្កាល់), Bernardo Silva (ព័រទុយហ្កាល់) និង Joao Cancelo (ព័រទុយហ្កាល់)។
 
៣- Bayern Munich មាន១៤រូប
 
David Alaba (អូទ្រីស), Robert Lewandowski (ប៉ូឡូញ), Benjamin Pavard (បារាំង), Corentin Tolisso (បារាំង), Kingsley Coman (បារាំង), Lucas Hernandez (បារាំង), Manuel Neuer (អាល្លឺម៉ង់), Joshua Kimmich (អាល្លឺម៉ង់), Serge Gnabry (អាល្លឺម៉ង់), Jamal Musiala (អាល្លឺម៉ង់), Niklas Sule (អាល្លឺម៉ង់), Leon Goretzka (អាល្លឺម៉ង់), Leroy Sane (អាល្លឺម៉ង់), Thomas Muller (អាល្លឺម៉ង់)។
 
៤- Juventus មាន១២រូប
 
Giorgio Chiellini (អ៊ីតាលី), Federico Chiesa (អ៊ីតាលី), Leonardo Bonucci (អ៊ីតាលី), Federico Bernardeschi (អ៊ីតាលី), Merih Demiral (តួកគេ), Aaron Ramsey (វែលស៍), Matthijs de Ligt (ហូឡង់), Wojciech Szczesny (ប៉ូឡូញ), Alvaro Morata (អេស្ប៉ាញ), Dejan Kulusevski (ស៊ុយអែត), Adrien Rabiot (បារាំង), Cristiano Ronaldo (ព័រទុយហ្កាល់)។
 
៥- Dynamo Kyiv មាន១១រូប
 
Heorhiy Bushchan (អ៊ុយក្រែន), Serhiy Sydorchuk (អ៊ុយក្រែន), Mykola Shaparenko (អ៊ុយក្រែន), Illya Zabarnyi (អ៊ុយក្រែន), Viktor Tyshankov (អ៊ុយក្រែន), Vitaliy Mykolenko (អ៊ុយក្រែន), Artem Besyedin (អ៊ុយក្រែន), Oleksandr Karavayev (អ៊ុយក្រែន), Oleksandr Tymchuk (អ៊ុយក្រែន), Denys Popov (អ៊ុយក្រែន), Tomasz Kedziora (ប៉ូឡូញ)។
 
៦- Manchester United មាន១០រូប
 
Daniel James (វែលស៍), Luke Shaw (អង់គ្លេស), Harry Maguire (អង់គ្លេស), Marcus Rashford (អង់គ្លេស), Dean Henderson (អង់គ្លេស), Scott McTominay (ស្កុតឡែន), David de Gea (អេស្ប៉ា្), Victor Lindelof (ស៊ុយអែត), Paul Pogba (បារាំង), Bruno Fernandes (ព័រទុយហ្កាល់)។

៧- Borussia Dortmund មាន១០រូប
 
Manuel Akanji (ស្វ៊ីស), Axel Witsel (បែលហ្ស៊ិក), Thomas Meunier (បែលហ្ស៊ិក), Thorgan Hazard (បែលហ្ស៊ិក), Thomas Delaney (ដាណឺម៉ាក), Jadon Sancho (អង់គ្លេស), Jude Bellingham (អង់គ្លេស), Mats Hummels (អាល្លឺម៉ង់), Emre Can (អាល្លឺម៉ង់), Raphael Guerreiro (ព័រទុយហ្កាល់)។

៨- Borussia Monchengladbach មាន ១០រូប
 
Yann Sommer (ស្វ៊ីស), Nico Elvedi (ស្វ៊ីស), Denis Zakaria (ស្វ៊ីស), Breel Embolo (ស្វ៊ីស), Stefan Lainer (អូទ្រីស), Valentino Lazaro (អូទ្រីស), Marcus Thuram (បារាំង), Matthias Ginter (អាល្លឺម៉ង់), Jonas Hofmann (អាល្លឺម៉ង់), Florian Neuhaus (អាល្លឺម៉ង់)។
 
៩- RB Leipzig មាន ៩រូប
 
Yussuf Poulsen (ដាណឺម៉ាក), Marcel Sabitzer (អូទ្រីស), Konrad Laimer (អូទ្រីស), Dani Olmo (អេស្ប៉ាញ), Emil Forsberg (ស៊ុយអែត), Marcel Halstenberg (អាល្លឺម៉ង់), Lukas Klostermann (អាល្លឺម៉ង់), Peter Gulacsi (ហុងគ្រី), Willi Orban (ហុងគ្រី)។
 
១០- Atalanta មាន ៩រូប
Matteo Pessina (អ៊ីតាលី), Rafael Toloi (អ៊ីតាលី), Remo Freuler (ស្វ៊ីស), Joakim Maehle (ដាណឺម៉ាក), Aleksei Miranchuk (រុស្ស៊ី), Marten de Roon (ហូឡង់), Ruslan Malinovskyi (អ៊ុយក្រែន), Mario Pasalic (ក្រូអាស៊ី), Robin Gosens (អាល្លឺម៉ង់)៕
 

Tag:
 Euro 2020
© រក្សាសិទ្ធិដោយ thmeythmey.com