៥ខែនេះ ពងកន្ធាយក្បាលកង្កែបជាង២ពាន់ ត្រូវបានរកឃើញតាមដងទន្លេមេគង្គខេត្តក្រចេះ និងស្ទឹងត្រែង
ជាតិ
៥ខែនេះ ពងកន្ធាយក្បាលកង្កែបជាង២ពាន់ ត្រូវបានរកឃើញតាមដងទន្លេមេគង្គខេត្តក្រចេះ និងស្ទឹងត្រែង
16, Jun 2021 , 7:29 pm        
រូបភាព
 រូបភាពពីហ្វេសប៊ុកផេក USAID Greening Prey Lang-ព្រៃឡង់បៃតង
រូបភាពពីហ្វេសប៊ុកផេក USAID Greening Prey Lang-ព្រៃឡង់បៃតង
រយៈពេល៥ខែ ឆ្នាំ២០២១ពងកន្ធាយក្បាលកង្កែបចំនួន២,៤៩៨ពង ត្រូវបានរដ្ឋបាលជលផល រកឃើញតាមដងទន្លេមេគង្គខេត្តក្រចេះ និងស្ទឹងត្រែង។ ពងកន្ទាយនេះ កើនឡើងជាង៧០០ពង បើធៀបនឹងរយៈពេល១ឆ្នាំ២០២០មានពងកន្ធាយក្បាលកង្កែប១,៧៥៦ពង។ នេះបើតាម USAID ព្រៃឡង់បៃតង។


 
កន្លងមកគម្រោង USAID ព្រៃឡង់បៃតង បានផ្ដល់ការគាំទ្រដល់សហគមន៍នេសាទនៅតាមដងទន្លេមេគង្គក្នុងខេត្តស្ទឹងត្រែង និងក្រចេះ លើការបញ្ឈប់រាល់សកម្មភាពនេសាទខុសច្បាប់ ក្នុងតំបន់អភិរក្ស ដើម្បីការពារសត្វកម្រ ដែលងាយរងគ្រោះក្នុងតំបន់នោះ។ តាមរយៈគម្រោងនេះ សហគមន៍នេសាទ និងមន្រ្តីនៃរដ្ឋបាលជលផលខេត្ត បានពង្រឹងការចុះល្បាត ដើម្បីធានាថាគ្មានសកម្មភាពនេសាទខុសច្បាប់ណាមួយកើតឡើង ក្នុងរដូវបន្តពូជរបស់សត្វកន្ទាយក្បាលកង្កែប។
 
សូមបញ្ជាក់ថា កន្ទាយក្បាលកង្កែប ជាប្រភេទសត្វកម្រ ងាយរងគ្រោះ និងជិតផុតពូជជាសកល។ នៅកម្ពុជា សត្វប្រភេទនេះមានមួយចំនួនប៉ុណ្ណោះតាមដងទន្លេមេគង្គ ហើយក៏ត្រូវបានគំរាមកំហែង ពីការនេសាទខុសច្បាប់ ដោយប្រមូលយកពងរបស់វានាំចេញទៅលក់នៅប្រទេសជិតខាង៕
 


Tag:
 កន្ទាយក្បាលកង្កែប
© រក្សាសិទ្ធិដោយ thmeythmey.com