ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
មិន​ចង់ឲ្យ​កូន​ផ្តាសាយ ឪពុក​ម្តាយ​គួរតែ​
16, Jun 2021 , 10:59 pm        
រូបភាព
​គ្មាន​វ៉ាក់សាំង​ណា ដែល​អាច​បង្ការ​ជំងឺ​ផ្តាសាយ បាន ១០០ ភាគរយ​ឡើយ ព្រោះ​តែ​វា​មាន​វីរុស ច្រើន​ប្រភេទ​ខុសៗ​គ្នា​បង្ក​ជំងឺ​នេះ​។ ប៉ុន្តែ អ្នក​អាច​មាន​វិធីសាស្ត្រ​មួយចំនួន ដើម្បី​បន្ថយ​ការឆ្លង​ជំងឺ​នេះ​បាន ដូចជា ៖

 
​លាងដៃ ៖ លាងដៃ​របស់​កូន ឲ្យបាន​ញឹកញាប់ និង​បង្រៀន​កូន​អ្នក ពី​សារៈសំខាន់​នៃ​ការលាង​សម្អាត​ដៃ​។
​ដុស​លាង​សម្អាត​របស់របរ ៖ ចូរ​ធ្វើយ៉ាងណា​ឲ្យ​ផ្ទះបាយ និង​បន្ទប់​ទឹកស្អាត​ជានិច្ច ជាពិសេស នៅពេល​នរណា​ម្នាក់​ក្នុង​គ្រួសារ មាន​ជំងឺ​ផ្តាសាយ​តែម្តង​។ អ្នក​ក៏​គួរតែ​លាង​សម្អាត តុក្តតា​ក្មេង​លេង​ម្តងម្កាល​ដែរ​។
 
​ប្រើ​ក្រដាស​ជូ​តមាត់ ៖ ចូរ​ប្រើ​ក្រដាស​ជូ​តមាត់​ជានិច្ច គ្រប់​ពេល​ដែល​អ្នក​កណ្តា​ស់ និង​ក្អក​។ ចូរ​បោះចោល​ក្រដាស​ជូ​តមាត់ ដែល​ប្រើ​ហើយ​ភ្លាម បន្ទាប់មក ចូរ​លាងដៃ​អ្នក​ឲ្យបាន​ប្រុងប្រយ័ត្ន​។
​កុំ​ចែក​របស់​គ្នា​ប្រើ ៖ កុំ​ចែក​កែវ ឬ​សម្ភារៈ​ក្នុង​ផ្ទះបាយ ទៅ​សមាជិក​ផ្សេងៗ​ទៀត ក្នុង​គ្រួសារ​ប្រើ​ឲ្យសោះ​។ ចូរ​ប្រើ​កែវ ឬ​ពែង​ផ្ទាល់ខ្លួន​នៅ​ពេល​អ្នក ឬ​នរណា​ម្នាក់​ផ្សេង​ទៀត​មាន​ជំងឺ​។ យក​ល្អ គួរតែ​មាន​ការសរសេ​រ​ឈ្មោះ លើ​កែវ​ដែល​អ្នក​ប្រើ​ទៅ ទើប​កុំឲ្យ​ច្រឡំ​គ្នា​។
​ចៀសវាង​ការ​នៅ​ជិតស្និទ្ធ ជាមួយ​អ្នកជំងឺ​យូរពេក​៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com