កីឡាអន្តរជាតិ
អន្តរជាតិ
Euro 2020៖១គ្រាប់របស់ Aleksey Miranchuk ជួយរុស្ស៊ីឡើងឈរលេខ២ពូល B
16, Jun 2021 , 9:59 pm        
រូបភាព
ដោយ៖ជា យូគៀង

ការប្រកួត UEFA Euro 2020 ជំនួបពូល B រុស្ស៊ីរកបាន៣ពិន្ទុឡើងឈរលេខពីរក្នុងពូលក្រោយយកឈ្នះក្រុមជម្រើសជាតិហ្វាំងឡង់ ១-០ នាកីឡដ្ឋាន Saint Peterburg ប្រទេសរុស្ស៊ី។


១គ្រាប់នាំសំណាងរបស់រ៉ុស្ស៊ីរកបានដោយកីឡាករ Aleksey Miranchuk នៅនាទីទី ៤៥+២ ជួយឲ្យរ៉ុស្ស៊ីមាន៣ពិន្ទុក្នុងការដណ្តើមកៅអីលេខពីរក្នុងពូល B ជាបណ្ណោះអាសន្ន។
 
សូមជម្រាបថាក្នុងពូល B បែលហ្ស៊ិកកំពុងតែឈរលេខ១ក្នុងពូលដោយមាន៣ពិន្ទុជាមួយគ្រាប់បាល់៣គ្រាប់ មិនទាន់របូតសំណាញ់ទីឡើយ ចំណែកក្រុមហ្វាំងឡង់ឈរលេខ៣ រីឯដាណឺម៉ាកគឺជាក្រុមដែរឈរបាតតារាងមិនទាន់មានពិន្ទុនៅឡើយ។
 

© រក្សាសិទ្ធិដោយ thmeythmey.com