អត្ថបទពាណិជ្ជកម្ម
មកលេងសៀមរាប វិរតន៍វីឡាផ្ដល់ជូនសេវាស្នាក់នៅជាលក្ខណៈឯកជនក្នុងកញ្ចប់តម្លៃសមរម្យបំផុត
28, Dec 2021 , 4:18 pm        
រូបភាព
ដោយ: ថ្មីៗ
វិរតន៍វីឡា ដែលបានបង្កើតឡើងដើម្បីផ្ដល់ជូនសេវាកម្មសម្រាប់ភ្ញៀវដែលចង់បានបទពិសោធន៍ការស្នាក់នៅលក្ខណៈឯកជន ប្រកបដោយផាសុកភាព សុវត្ថិភាព និងភាពស្ងប់ស្ងាត់ ជាមួយកញ្ចប់តម្លៃសមរម្យបំផុត សម្រាប់ការស្នាក់នៅជាលក្ខណៈគ្រួសារ មិត្តភក្ដិ និងក្រុមការងារជាដើម។ វិរតន៍វីឡា ទីតាំងចំកណ្ដាលក្រុងសៀមរាបអង្គរ ជិតមាត់ស្ទឹងសៀមរាប។
 
កញ្ចប់សេវាកម្មនីមួយៗ ត្រូវបានផ្ដល់ជូននៅគ្រឿងបរិក្ខារទំនើបៗ ផាសុកភាពជាលក្ខណៈ ឯកជនបំផុត។ លោកអ្នកអាចជ្រើសរើសកញ្ចប់សេវាកម្មណាមួយក៏បាន ដែលជាតម្រូវការដូចខាងក្រោម៖

កញ្ចប់ទី១ តម្លៃ ២៩៥ដុល្លារ ក្នុងមួយយប់៖ លោកអ្នកអាចស្នាក់នៅបាន សម្រាប់មនុស្សចាប់ពី៥ ដល់១២នាក់ ដែលមានបន្ទប់គេងចំនួន៥ ដែលក្នុងនោះ មានគ្រែធំចំនួន៤ និងគ្រែតូចចំនួន៤ ដែលធ្វើឱ្យការស្នាក់នៅកាន់តែទូលាយ និងផាសុកភាពបំផុត។
 

 
កញ្ចប់ទី២ តម្លៃ ៥២៥ដុល្លារ ក្នុងមួយយប់៖ មានបន្ទប់គេងចំនួនរហូត១០បន្ទប់ ដែលលោកអ្នកអាចស្នាក់នៅ ដល់ទៅ២៣នាក់ឯណោះ។
 
កញ្ចប់ទី៣ តម្លៃ ៧៧៥ដុល្លារ ក្នុងមួយយប់៖  ជាកញ្ចប់ដែលពិសេសជាងគេ គឺមានរហូតដល់ ១៥បន្ទប់គេង ដែលលោកអ្នក អាចស្នាក់នៅបានរហូត៣៤នាក់ ដែលមានគ្រែធំៗ ចំនួន១០ និងតូចចំនួន១២គ្រែ។ លោកអ្នកដែលមានសមាជិកច្រើន គឺចំណេញតែម្ដង សម្រាប់កញ្ចប់ទី៣នេះ។

គ្រប់កញ្ចប់សេវាកម្មនីមួយៗ លោកអ្នកនឹងទទួលបានសេវាផ្សេងៗជាច្រើនទៀត ដូចជា៖
 
អាហារពេលព្រឹកប្រចាំថ្ងៃ
ម៉ាស៊ីនត្រជាក់ និងកង្ហារ
មានបន្ទប់ទឹកនៅក្នុងគ្រប់បន្ទប់នីមួយៗ
មានផ្ទះបាយមួយ និងចុងភៅម្នាក់
មានអ្នកបម្រើសេវាកម្មម្នាក់
មានកន្លែងលាយស្រាក្រឡុក ជិតអាងហែលទឹក
ភោជនីយដ្ឋាន និងកន្លែងអង្គុយកម្សាន្តធំទូលាយ
មានទីធ្លាធំទូលាយ ស្រស់ស្រាយ ជាមួយសួនច្បាពណ៌បៃតងជុំវិញ
មានអាងទឹកស្អាត មានបរិកាសបែបធម្មជាតិ។

ទំនាក់ទំនងយើងខ្ញុំ សម្រាប់ព័ត៌មានបន្ថែម តាមរយៈហ្វេសប៊ុក https://www.facebook.com/virothvilla  ឬ
លេខទូរស័ព្ទ៖ 012778096 & 092850526 ៕
 

 

 

 


 










(អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com