ជាតិ
ពីនេះ ពីនោះ
ពាក្យខ្លះមិនសរសេរជា«ល» តែត្រូវសរសេរជា«ឡ» តើមានពាក្យអ្វីខ្លះ?
04, Jul 2023 , 7:00 am        
រូបភាព
តាមក្រុមប្រឹក្សាជាតិភាសាខ្មែរ ពាក្យមួយចំនួនដែលសរសេរជាព្យាង្គតម្រួត ឬអក្សរ«ឡ»គឺមិនត្រូវសរសេរជា«ល»ទេ។

 
ពាក្យទាំងនោះមានដូចជា កម្លាំង, កម្លៅ, កម្លោច, កម្លាច, ក្រឡា, ក្រឡាន,ក្រឡេក,ក្រឡឹង,ក្រឡាប់,ក្រឡោត,ចម្លង, ចម្លាក់, ចម្លើយ, ច្រឡើស, ដំឡូង,ដំឡើង,ប្រឡាយ,សម្លុត,សំឡេង,ច្រឡំ,សម្លី ឬសំឡី ជាដើម។ 
 
ពាក្យទាំងអស់នេះ គឺមិនត្រូវសរសេរជា កំលាំង,កំលៅ,កំលោច,កំលាច,ក្រលា,ក្រលាន, ក្រលេក,ក្រលឹង,ក្រលាប់,ក្រលោត, ចំលង,ចំលាក់,ចំលើយ,ចំលើស,ដំលូង,ដំលើង, ប្រលាយ,សំលុត,សំលេង ឬសម្លេង,ច្រលំ,សំលី ឡើយ៕
 

Tag:
 ពន្យល់ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com