កីឡាអន្តរជាតិ
អន្តរជាតិ
Euro 2020៖អ៊ុយក្រែនយកបាន៣ពិន្ទុក្រោយឈ្នះម៉ាសេដ្វានខាងជើង ២-១
17, Jun 2021 , 9:51 pm        
រូបភាព
រូបភាព៖ BBC Sports
រូបភាព៖ BBC Sports
ដោយ៖ជា យូគៀង

ការប្រកួតវគ្គចែកពូលព្រឹត្តិការណ៍ Euro 2020  អ៊ុយក្រែនរកបាន៣ពិន្ទុក្រោយយកឈ្នះលើក្រុមជម្រើសជាតិ ម៉ាសេដ្វានខាងជើងក្នុងលទ្ធផល ២ទល់នឹង១ នាកីឡដ្ឋាន Arena Nationala ។



២គ្រាប់របស់អ៊ុយក្រែនរកបានដោយកីឡាករ Andriy Yarmolenko នៅនាទីទី២៩ដែលជាការបញ្ជូនពីកីឡាករAlexander Karavaev ចំណែកគ្រាប់ទី២ រកបានដោយកីឡករ Roman Yaremchuk នៅនាទីទី ៣៤ ដែលជាការបញ្ជូនដោយកីឡាករAndriy Yarmolenko។ ចំណែក១គ្រាប់របស់ម៉ាសេដ្វានខាងជើងស៊ុតដោយកីឡាករ Ezgjan Alioski ដោយការស៊ុតបាល់ពិន័យ ១១ម៉ែត្រនៅនាទីទី៥៧។
 
សូមជម្រាប់ថាក្នុងពូល B អ៊ុយក្រែនរកបាន៣ពិន្ទុពីការប្រកួតយប់នេះឈរលេខ៣ បណ្ណោះអាសន្ន ខណៈហូឡង់ឈរលេខ១កំពូលតារាងមាន៣ពិន្ទុ អូទ្រីស ឈរលេខ២ មាន៣ពិន្ទុ ចំណែកម៉ាសេដ្វានខាងជើងឈរបាតតារាងដោយកគ្មានពិន្ទុនៅឡើយ។
 

© រក្សាសិទ្ធិដោយ thmeythmey.com