កីឡាអន្តរជាតិ
អន្តរជាតិ
Euro 2020៖ បែលហ្ស៊ិក និងហូឡង់ ឡើងទៅវគ្គ១៦ក្រុមចុងក្រោយ
18, Jun 2021 , 7:25 am        
រូបភាព
បែលហ្ស៊ិកបានឈ្នះដាណឺម៉ាក ២-១ នៅក្នុងពូល B រីឯហូឡង់ស៊ីអូទ្រីស ២-០ នៅក្នុងពូល C។ ជ័យជម្នះរៀងៗខ្លួនរបស់ក្រុមទាំងពីរនាំឲ្យពួកគេទទួលបានកៅអីដោយស្វ័យប្រវត្តិទៅកាន់វគ្គ១៦ក្រុមចុងក្រោយនៃព្រឹត្តិការណ៍ Euro 2020 ដែលមានអ៊ីតាលីនៃពូល A រង់ចាំរួចជាស្រេច។

 
នាជំនួបនៅកីឡដ្ឋាន Parken Stadium ក្រុមម្ចាស់ផ្ទះដាណឺម៉ាក រកបាន១គ្រាប់នាំមុខភ្លាមៗក្រោយប្រកួតបានត្រឹម២នាទី ដែលសម្រេចបានដោយខ្សែប្រយុទ្ធ Yussuf Poulsen។ ឈានដល់តង់ទីពីរ បែលហ្ស៊ិកវាយបកបាន២គ្រាប់វិញ ពីសំណាក់ខ្សែបម្រើ Thorgan Hazard និង Kevin De Bruyne។
 
Romelu Lukaku ប្រធានក្រុមបែលហ្ស៊ិក ជាប់ជាកីឡាករឆ្នើមប្រចាំការប្រកួត (Star of the Match)។
 
ជ័យជម្នះ ២-១ នាំឲ្យដាណឺម៉ាកទទួលបាន៦ពិន្ទុពីការប្រកួត២លើកដំបូង ខណៈរុស្ស៊ី និងហ្វាំងឡង់មាន៣ពិន្ទុដូចគ្នា រីឯដាណឺម៉ាកចាញ់ទាំងពីរប្រកួតក្នុងពូល B។
 
ក្នុងពូល C វិញ ហូឡង់ បានយកឈ្នះអូទ្រីស ២-០ ដោយ Memphis Depay ទាត់ប៉េណាល់ទីចូលនៅ១១នាទីដំបូង និង Denzel Dumfries បន្ថែមគ្រាប់ទី២នៅនាទី៦៧។ ៣ពិន្ទុបន្ថែមសម្រាប់ហូឡង់ កើតឡើងបន្ទាប់ពីអ៊ុយក្រែន បានយកឈ្នះម៉ាសេដ្វានខាងជើង ២-១។
 
Dumfries បន្តក្លាយជា Star of the Match ក្រោយនាំហូឡង់ទៅរង់ចាំនៅវគ្គ១៦ក្រុមចុងក្រោយ។
 
ហូឡង់ឈរនៅលេខ១បណ្តោះអាសន្នដោយមាន៦ពិន្ទុ ខណៈអ៊ុយក្រែន និងអូទ្រីស មាន៣ពិន្ទុដូចគ្នា រីឯម៉ាសេដ្វានខាងជើងមិនទាន់មានពិន្ទុរាប់នៅឡើយ៕
 
 

Tag:
 Euro 2020
© រក្សាសិទ្ធិដោយ thmeythmey.com