ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
កីឡាអន្តរជាតិ
អន្តរជាតិ
កីឡាករ អ្នកគាំទ្រដាណឺម៉ាក និងបែលហ្ស៊ិករំឮកដល់ Eriksen ដែលគ្រោះថ្នាក់លើទីលាន
18, Jun 2021 ,
8:05 am
រូបភាព
×
ដោយ:
ថ្មីៗ
ជំនួបដាណឺម៉ាក និងបែលហ្ស៊ិកក្នុងពូល B នៃព្រឹត្តិការណ៍ Euro 2020 ផ្អាកការប្រកួត១នាទី នៅនាទីទី១០ ដោយកីឡាករ និងអ្នកគាំទ្រមកពីប្រទេសទាំងពីរ បង្ហាញការគាំទ្រដល់កីឡាករ Christian Eriksen ជាមួយការទះដៃអបអរសាទរ។ Eriksen ធូរស្រាលពីបញ្ហាបេះដូង ខណៈដាណឺម៉ាកស្ទើរអស់ឱកាសទៅវគ្គ១៦ក្រុមចុងក្រោយ។
អត្ថបទទាក់ទង
Eriksen ស្បថមិនបោះបង់អាជីពបាល់ទាត់ ក្រោយធូរស្រាលពីសន្លប់
បែលហ្ស៊ិក និងហូឡង់ ចាប់ដៃគ្នាទៅវគ្គ១៦ក្រុមចុងក្រោយជាមួយអ៊ីតាលី បន្ទាប់ពីរកបានជ័យជម្នះពីរលើកតាមពូលរៀងខ្លួន។ បែលហ្ស៊ិកឈ្នះដាណឺម៉ាក ២ -១ ឯហូឡង់ឈ្នះម៉ាសេដ្វាន ២-០ ក្នុងវគ្គសន្សំពិន្ទុនៃព្រឹត្តិការណ៍ Euro 2020។
បែលហ្ស៊ិកបានបន្តជ័យជម្នះរបស់ខ្លួនដោយការវាយបកយកឈ្នះដាណឺម៉ាកក្នុងលទ្ធផល ២-១ ក្នុងការប្រកួតពូល B នៅយប់ថ្ងៃទី១៧ ខែមិថុនា។ ជំនួបនេះមានការរំឮកដល់ Eriksen ដែលជួបហេតុការណ៍គ្រោះថ្នាក់ដោយសារបញ្ហាបេះអំឡុងការប្រកួតដំបូងរបស់ដាណឺម៉ាកផង។
២គ្រាប់របស់ក្រុមរហស្សនាមបិសាចក្រហមធ្វើបានដោយ Thorgan Hazard នៅនាទី៥៥ និង Kevin De Bruyne នាទី៧០ មុនពេលការនាំមុខរបស់ម្ចាស់ដែលធ្វើបានដោយ Yussuf Poulsen នៅ២នាទីដំបូងនៃវគ្គទី១។
ក្រុមដែលមានលោក Roberto Martinez ជាគ្រូបង្វឹក រកបាន៦ពិន្ទុពេញឈរកំពូលតារាងពូល B និងមានលក្ខណសម្បត្តិគ្រប់គ្រាន់ដើម្បីបន្តទៅវគ្គខ្វែង។ រុស្ស៊ី និងហ្វាំងឡង់ដែលមាន៣ពិន្ទុដូចគ្នានៅមានឱកាសប្រជែងកៅអីទៅវគ្គបន្ត រួមទាំងដាណឺម៉ាកនៅបាតតារាងផង។ ជំនួបចុងក្រោយពូល B បែលហ្ស៊ិកជួបហ្វាំងឡង់ និងរុស្ស៊ីប៉ះដាណឺម៉ាក។
២គ្រាប់ដែលរកបានដោយ Memphis Depay និង Denzel Dumfries ក៏បានជួយហូងឡង់មានពិន្ទុគ្រប់គ្រាន់ដើម្បីបន្តទៅវគ្គ១៦ក្រុមផងដែរ ក្រោយរកបានជ័យជម្នះរបស់ខ្លួនលើអូទ្រីសដោយលទ្ធផល ២-០ នៅជំនួបទី២ពូល C។ ហូឡង់មាន៦ពិន្ទុពីការប្រកួតពីរលើកឈរកំពូលតារាង ដោយនាំមុខអ៊ុយក្រែន និងអូទ្រីសដែលមាន៣ពិន្ទុដូចគ្នា។ អ៊ុយក្រែន រកបាន៣ពិន្ទុដំបូងពីការឈ្នះម៉ាសេដ្វាន ២-១ ដើម្បីបន្តឱកាសប្រជែងកៅអីទៅវគ្គ១៦ក្រុម។ ម៉ាសេដ្វានដែលចាញ់ពីរប្រកួតជាប់គ្នាគ្មានពិន្ទុរាប់អស់ឱកាសទៅវគ្គបន្ត។
ជំនួបចុងក្រោយពូល C អ៊ុយក្រែន តតាំងជាមួយអូទ្រីសដែលជាការប្រកួតកាត់សេចក្តីដើម្បីរក១ក្រុមទៅវគ្គបន្ត ឯហូឡង់ ជួបម៉ាសេដ្វាន៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
Euro 2020
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
«សទិសសព្ទ»និង«សទិសន័យ» មានន័យខុសគ្នាដូចម្តេច?
13 ម៉ោង
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
3 ថ្ងៃ
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
6 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
5 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
6 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម