ជាតិ
បេក្ខជនដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ទាំងពីរដូស អាចប្រឡងចូលក្រសួងទេសចរណ៍បាន
18, Jun 2021 , 10:25 am        
រូបភាព
ដោយ:
ភ្នំពេញ៖ ក្រសួងទេសចរណ៍ ចាប់ផ្ដើមជ្រើសរើសបេក្ខជនចូលបម្រើការក្នុងក្របខណ្ឌខ្លួនជាថ្មី ក្រោយផ្អាកមួយរយៈ ដោយសារជំងឺកូវីដ-១៩។ អ្នកមានបំណងចូលបម្រើការក្នុងក្រសួងទេសចរណ៍ត្រូវ ដាក់ពាក្យប្រឡង ចាប់ពីថ្ងៃទី១៤មិថុនា ដល់ថ្ងៃទី៣កក្កដា។ បេក្ខភាពទាំងអស់ ត្រូវតែជាអ្នកដែលទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ទាំង២ដូសរួចរាល់។

 
បើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងទេសចរណ៍ បេក្ខជន សិស្សនិស្សិត និងសាធារណជន ត្រូវភ្ជាប់ជាមួយកាត ឬឯកសារដែលបង្ហាញថា ខ្លួនបានទទួលវ៉ាក់សាំងបង្ការជំងឺ​កូវីដ-១៩​ទាំង២ដូសរួច សម្រាប់ថ្ងៃប្រឡង។ អ្នកដែលមិនមានលិខិត​បញ្ជាក់ថាចាក់វ៉ាក់សាំងហើយ នឹងមិនត្រូវបានអនុញ្ញាតឱ្យចូលប្រលងនោះទេ។

សូមជម្រាបផងដែរថា បេក្ខជន អាចដាក់ពាក្យប្រឡង ចូលក្របខណ្ឌក្រសួងទេសចរណ៍បាន នៅតាមមន្ទីរទេសចរណ៍រាជធានី-ខេត្ត ដែលខ្លួនបានជ្រើសរើស ឬនៅទីស្ដីការក្រសួងទេសចរណ៍ និងតាមរយៈប្រព័ន្ធអនឡាញ៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com