COVID-19
ជាតិ
កូ​វីដ​-១៩៖ ករណី​ថ្មី​៧៩៩នាក់​ ជាសះស្បើយ ៩១០នាក់ និង​ស្លាប់​១៤​នាក់​ទៀត​
18, Jun 2021 , 11:31 am        
រូបភាព
ក្រសួងសុខាភិបាល​ បានប្រកាស​នៅ​ថ្ងៃទី​១៨​មិថុនា​នេះ​ថា មាន​មនុស្ស ៧៩៩​នាក់​ទៀត​ មាន​​តេស្ត​វិជ្ជមាន​កូ​វីដ​-១៩ ក្នុងនោះ​៩៧​នាក់​ជា​ករណី​នាំចូល​។ អ្នកជំងឺ​ចំនួន ៩១០នាក់​បន្ថែម​បានជា​សះស្បើយ និង​១៤នាក់​ទៀត​បាន​ស្លាប់​។

 
​បច្ចុប្បន្ន កម្ពុ​ជាមាន​អ្នក​ឆ្លង​កូ​វីដ​-១៩ សរុប ៤១ ៥៨១ ​នាក់ ក្នុងនោះ ១៦១៧ ​ជា​ករណី​នាំចូល​។ អ្នក​សះស្បើយ​សរុប​មាន ៣៥ ៩៤០នាក់ និង​ស្លាប់ ៣៩៤​នាក់​៕

© រក្សាសិទ្ធិដោយ thmeythmey.com