កីឡាអន្តរជាតិ
អន្តរជាតិ
Euro 2020៖ ស៊ុយអែតជួបស្លូវ៉ាគី ក្រូអាស៊ីប៉ះឆែក មុនអង់គ្លេសស្វាគមន៍ស្កុតឡែន
×
ដោយ៖ជា យូគៀង
ជំនួប Euro 2020 នារាត្រីនេះ មាន៣ប្រកួតសម្រាប់ការប្រកួតលើកសប្តាហ៍ទី២ ដោយស៊ុយអែត ប៉ះ ស្លូវ៉ាគី នៅក្នុងពូល E មុនក្រូអាស៊ី តទល់ជាមួយសាធារណរដ្ឋឆែក និងអង់គ្លេសស្វាគមន៍ស្កុតឡែន សម្រាប់ពូល D។ បច្ចុប្បន្ន អ៊ីតាលី បែលហ្ស៊ិក និងហូឡង់ មានកៅអីរួចហើយនៅវគ្គ១៦ក្រុមចុងក្រោម។
ពូល E៖ស៊ុយអែតប៉ះស្លូវ៉ាគី នាកីឡដ្ឋាន Saint Peterburg វេលាម៉ោង ៨យប់
ក្រុមទាំងពីរនឹងបង្ហាញចេញពីភាពជឿជាក់រៀងខ្លួនៗ ក្រោយជំនួបបើកឆាក។ ស្លូវ៉ាគីឈរលេខ១បណ្តោះអាសន្ន ដោយឈ្នះប៉ូឡូញ ២-១ ខណៈស៊ុយអែតបញ្ចប់ក្នុងលទ្ធផលស្មើ ០-០ ជាមួយអេស្ប៉ាញ។
ចាប់តាំងពីឆ្នាំ១៩៩៦ ក្រុមទាំងពីរធ្លាប់បានជួបគ្នាចំនួន ៥លើក ក្នុងការប្រកួតមិត្តភាព និងជម្រុះ World Cup ដោយស៊ុយអែតយកឈ្នះ ៣លើក និងស្មើគ្នា២លើក។ ៥ប្រកួតចុងក្រោយរបស់ស៊ុយអែត ពួកគេធ្វើបានយ៉ាងល្អដោយ ឈ្នះ៤និងស្មើ១ ចំណែកស្លូវ៉ាគី ឈ្នះ២ ស្មើ៣ ។
សម្រាប់ជំនួបពូល D៖
-ក្រូអាស៊ីប៉ះសាធារណរដ្ឋឆែកនាកីឡដ្ឋាន Hampden Park វេលាម៉ោង១១យប់។
-អង់គ្លេសស្វាគមន៍ស្កុតឡែននាកីឡដ្ឋាន Wembley វេលាម៉ោង២អាធ្រាត្រ៕
© រក្សាសិទ្ធិដោយ thmeythmey.com