កីឡាអន្តរជាតិ
អន្តរជាតិ
UEFA ព្រមានកីឡាករធ្វើតាម Ronaldo ប៉ះពាល់ក្រុមហ៊ុនឧបត្ថម្ភ នឹងត្រូវពិន័យ
18, Jun 2021 , 3:29 pm        
រូបភាព
សហព័ន្ធកីឡាបាល់ទាត់អឺរ៉ុប (UEFA) ព្រមានកីឡាករទាំងអស់នៅ Euro 2020 នឹងត្រូវពិន័យបើពួកគេធ្វើតាម Cristiano Ronaldo ដែលដកផលិតផលឧបត្ថម្ភចេញពីលើតុ អំឡុងពេលសន្និសីទសារព័ត៌មាន។



អំឡុងសន្និសីទសារព័ត៌មានមុនការប្រកួតបើកឆាកតារាឆ្នើមព័រទុយហ្កាល់ Cristiano Ronaldo បានយកដបភេសជ្ជៈកូកា-កូឡាចេញពីលើតុខ្លួន មុនលើកដបទឹកហើយណែនាំថាគួរតែផឹកទឹកជំនួសវិញ។
 
ក្រោយមកខ្សែបម្រើសញ្ជាតិបារាំង Paul Pogba ដែលជាអ្នកកាន់សាសនាឥស្លាម បានដកដបស្រាបៀរ Heineken ដែលគ្មានជាតិអាល់កុល ចេញពីលើតុក្នុងសន្និសិទកាសែតដូចគ្នា។ ទាំងកូកា-កូឡា និង Heineken សុទ្ធតែជាក្រុមហ៊ុនឧបត្ថម្ភធំក្នុងព្រឹត្តិការណ៍អឺរ៉ូ។
 
ក្រោយទង្វើរបស់ Ronaldo បែបនេះ បានធ្វើឲ្យក្រុមហ៊ុភេសជ្ជៈកូកា-កូឡាធ្លាក់ថ្លៃភាគហ៊ុនដល់ទៅ៤ពាន់លានដុល្លារអាមេរិក។ តាមពិតទៅកូកា-កូឡាមានទាំងរសជាតិផ្អែម និងគ្មានស្ក ខណៈដែលខ្សែប្រយុទ្ធ Juventus ធ្វើដូច្នេះដោយសាររូបគេគិតថាភេសជ្ជៈដែលដាក់លើតុនោះមានជាតិស្ក។
 
ក្រោយឥរិយាបថរបស់កីឡាករល្បីឈ្មោះទាំងពីររូប UEFA បានចេញសារព្រមានទៅកាន់កីឡាករផ្សេងទៀតកុំឱ្យធ្វើតាម។
 
«UEFA បានប្រាប់ដល់ក្រុមដែលចូលរួមទាំងអស់ថាក្រុមហ៊ុនជាដៃគូគឺសំខាន់ណាស់ក្នុងការផ្តល់ឱ្យរបស់ពួកគេ សម្រាប់ដំណើរការប្រកួត និងដើម្បីធានាការអភិវឌ្ឍបាល់ទាត់នៅទូទាំងទ្វីបអ៊ឺរ៉ុបទាំងបុរស និងស្ត្រី។ យើងមិនពិន័យកីឡាករដោយផ្ទាល់ទេ តែនឹងធ្វើតាមរយៈក្រុម ប្រសិនបើមានកីឡាកររបស់ពួកគេធ្វើតាម Ronaldo ឬ Pogba ដែលធ្វើឱ្យប៉ះពាល់ដល់ក្រុមហ៊ុនឧបត្តម្ភ»។ នេះជាលិខិតរបស់ស្ថាប័នគ្រប់គ្រងកីឡាបាល់ទាត់អឺរ៉ុប ព្រមានទៅកាន់ក្រុមទាំង២៤នៅ Euro 2020។
 

Tag:
 Euro 2020
  UEFA
© រក្សាសិទ្ធិដោយ thmeythmey.com