COVID-19
ជាតិ
កម្ពុជា រកឃើញមេរោគកូវីដ-១៩ថ្មី Delta ចំនួន ៧ករណី
19, Jun 2021 , 8:25 am        
រូបភាព
ក្រសួងសុខាភិបាល រកឃើញវីរុសកូវីដ១៩ បម្លែងថ្មីប្រភេទ B.1.617-2 (Delta) ចំនួន០៧នាក់ ដែលជាអ្នកដំណើរវិលត្រឡប់មកពីប្រទេសថៃ តាមច្រកព្រំដែនកម្ពុជា-ថៃ។ ក្នុងនោះ ខេត្តសៀមរាប មានចំនួន២ករណី ឧត្តរមានជ័យ២ករណី កំពង់ចាម១ករណី បន្ទាយមានជ័យ១ករណី និងកំពត ១ករណី។



ខេត្តសៀមរាប វិជ្ជមាន២ករណី
ស្ត្រីជនជាតិខ្មែរ អាយុ៤០ឆ្នាំ មានអាស័យដ្ឋាននៅភូមិបុស្សធំ ឃុំរោងគោ ស្រុកក្រឡាញ់ ខេត្តសៀមរាបជាពលករ បានវិលត្រឡប់មកពីប្រទេសថៃ តាមច្រកព្រំដែនកម្ពុជា-ថៃ មកដល់កម្ពុជា នាថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១។
 ស្ត្រីជនជាតិខ្មែរអាយុ ៣១ឆ្នាំ មានទីលំនៅនៅភូមិតាយិក ឃុំស្នួលស្រុកក្រឡាញ់ ខេត្តសៀមរាបជាពលករ ដែលបានវិលត្រឡប់ចូលមកកម្ពុជា នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២១ តាមច្រកព្រំដែនកម្ពុជា-ថៃ។ បច្ចុប្បន្នអ្នកជំងឺទាំងពីរនាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែក ខេត្តសៀមរាប។

ខេត្តបន្ទាយមានជ័យ វិជ្ជមាន១ករណី
ស្ត្រីជនជាតិខ្មែរ អាយុ ២៦ឆ្នាំ មានទីលំនៅ នៅភូមិក្របៅ ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ដែលជាពលករមកពីប្រទេសថៃ។ ស្រ្តីរូបនេះ ត្រឡប់ចូលកម្ពុជា តាមច្រកព្រំដែនអូរបីជាន់ កាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១។ បច្ចុប្បន្ន អ្នកវិជ្ជមានកូវីដ-១៩រូបនេះ កំពុងសម្រាកព្យាបាល នៅមណ្ឌលសុខភាពប៉ោយប៉ែត ដោយដាក់ឲ្យនៅដាច់ដោយឡែកតែម្នាក់ឯង។

ខេត្តឧត្តរមានជ័យ វិជ្ជមាន២ករណី
បុរសជនជាតិខ្មែរ អាយុ៣៨ឆ្នាំ មានស្រុកកំណើតនៅភូមិម្រើម ឃុំដា ស្រុកចិត្របូរី ខេត្តក្រចេះ ដែលជាកម្មករសំណង់ នៅក្រុមហ៊ុនមួយនៅក្រុងថេប។ បុរសរូបនេះ បានចូលមកកម្ពុជា តាមច្រកអូរស្មាច់ នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១។ បច្ចុប្បន្ន អ្នកវិជ្ជមានកូវីដ-១៩រូបនេះ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តឧត្តរមានជ័យ។
បុរសជនជាតិខ្មែរ អាយុ ៣៨ឆ្នាំ មានស្រុកកំណើតនៅភូមិសង្កែ ឃុំស្នួល ស្រុកក្រឡាញ់ ខេត្តសៀមរាប ដែលជាកម្មករសំណង់ នៅក្រុមហ៊ុននៅក្រុងថេប។ បច្ចុប្បន្ន កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តឧត្តរមានជ័យ។  
 

ខេត្តកំពង់ចាម វិជ្ជមាន១ករណី
 បុរសជនជាតិខ្មែរ អាយុ ៤៧ឆ្នាំ មានអាស័យដ្ឋាននៅភូមិរលាក ឃុំស្រក ស្រុកកំពង់សៀម ខេត្តកំពង់ចាម ដែលជាកម្មករសំណង់នៅក្រុងថេប ប្រទេសថៃ។ បុរសរូបនេះ បានចូលមកប្រទេសកម្ពុជា តាមច្រកអូរស្មាច់ នៃខេត្តឧត្តមានជ័យ នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២១។ បច្ចុប្បន្ន អ្នកវិជ្ជមានកូវីដ-១៩រូបនេះ កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យខេត្តកំពង់ចាម។

ខេត្តកំពតវិជ្ជមាន ១ករណី
ស្ត្រីជនជាតិខ្មែរ អាយុ ១៩ឆ្នាំ មានទីលំនៅនៅក្រុងកំពត ខេត្តកំពត មកពីឈុនបូរី ប្រទេសថៃ ដែលចូលមកកម្ពុជា នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១ តាមច្រកព្រំដែនកម្ពុជា-ថៃ។ បច្ចុប្បន្ន អ្នកវិជ្ជមានកូវីដ-១៩រូបនេះ កំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពត តាំងពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១៕
 

Tag:
 កូវីដ១៩
  ដេលតា
  DELTA
© រក្សាសិទ្ធិដោយ thmeythmey.com