អត្ថបទពាណិជ្ជកម្ម
សាលា ហ៊ែរ៉ុដស៍ អន្តរជាតិ ចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការបង្ការនិងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩
19, Jun 2021 , 11:24 am        
រូបភាព
(ភ្នំពេញ)៖ សាលា ហ៊ែរ៉ុដស៍ អន្តរជាតិ ជាគ្រឹះស្ថានសិក្សាឯកជន ដែលមានឈ្មោះលេចធ្លោ ​ក្នុងការផ្តល់នូវការអប់រំ ប្រកបដោយគុណភាពខ្ពស់ ស្តង់ដារអន្តរជាតិ។ 
 
ក្នុងនាមជាស្ថាប័នអប់រំ ដែលមានការចូលរួមចំណែក ទទួលខុសត្រូវខ្ពស់ក្នុងសង្គម ហ៊ែរ៉ុដស៍ បានចូលរួមចំណែកយ៉ាងសកម្ម ជាមួយរាជរដ្ឋាភិបាល តាមរយៈក្រសួងអប់រំ យុវជន និងកីឡា ក្នុងការប្រយុទ្ធប្រឆាំង នៃការឆ្លងរីករាលដាលរបស់ជំងឺកូវីដ-១៩។


 
កាលពីខែមករា ឆ្នាំ២០២១ សាលា ហ៊ែរ៉ុដស៍ អន្តរជាតិ បានស្ម័គ្រចិត្តបរិច្ចាគ នូវថវិកាចំនួន ១០ ០០០ ០០០ រៀល (១០លានរៀល) ជាមួយរាជរដ្ឋាភិបាល តាមរយៈខុទ្ទកាល័យ សម្តេច​ន សែន និងបានបរិច្ចាគនូវថវិកា ៤ ០០០ ០០០ (៤លានរៀល) ផ្សេងទៀត តាមរយៈសមាគមគ្រឹះស្ថានឧត្តមសិក្សា ក្នុងការចូលរួមទិញវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩។ 
 
សាលា ហ៊ែរ៉ុដស៍ អន្តរជាតិ ក៏បានជួយគាំទ្រយ៉ាងសកម្ម ជាមួយក្រសួងអប់រំ យុវជន និងកីឡា ក្នុងយុទ្ធនាការចាក់វ៉ាក់សាំង ដល់បុគ្គលិកអប់រំ ក្នុងរាជធានីភ្នំពេញ តាមរយៈការឧបត្ថម្ភជាជែល និងអាល់កុលលាងដៃ ភេសជ្ជៈ និងអាហារសម្រន់ ដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត សម្តេច តេជោ (TYDA) ផងដែ។ សាលា ហ៊ែរ៉ុដស៍ អន្តរជាតិ មានមោទកភាពក្រៃលែង ដែលបុគ្គលិក អប់រំទាំងអស់ បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ រួចរាល់ហើយ។ 
 




ក្នុងនាមជាស្ថាប័នអប់រំ ហ៊ែរ៉ុដស៍ បានបន្តលើកទឹកចិត្តឱ្យសហគមន៍ទាំងមូល បន្តអនុវត្តន៍វិធាន ៣ការពារ និង៣កុំ និងផ្សព្វផ្សាយលើកទឹកចិត្ត ដល់លោកគ្រូអ្នកគ្រូ មាតាបិតា អ្នកអាណាព្យាបាល និងសិស្សានុសិស្សទាំងអស់ ឱ្យមានការយល់ដឹងបន្ថែម ពីជំងឺកូវីដ-១៩ នេះ។
 
សាលា ហ៊ែរ៉ុដស៍ អន្តរជាតិ ចាប់ផ្តើមទទួលសិស្សថ្មី ឱ្យចូលរៀនក្នុងឆ្នាំសិក្សាថ្មី ២០២១-២០២២។ ដោយចំនួនសិស្សដែលនឹងទទួលចូលរៀនមានកំណត់ មាតាបិតា ឬអ្នកអាណាព្យាបាល អាចទាក់ទងចុះឈ្មោះចូលរៀន និងកក់កន្លែងទុក ឱ្យបានរួសរាន់ តាមរយៈលេខទូរសព្ទខាងក្រោម៖

-- សាខាទី១ (បឋមសិក្សា): 023 973 999, 077 296 688
-- សាខាទី២ (អូឡាំពិក): 023 936 999, 010 296 688
-- សាខាទី៣ (មត្តេយ្យសិក្សា): 023 974 999, 061 296 688
-- សាខាទី៤ (មធ្យមសិក្សា): 023 973 999, 077 296 688
 






(អត្ថបទពាណិជ្ជកម្ម)
 

© រក្សាសិទ្ធិដោយ thmeythmey.com