COVID-19
ជាតិ
សម្តេច ហ៊ុន សែន ពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដដោយប្រយោល
19, Jun 2021 , 5:10 pm        
រូបភាព
សម្តេច ហ៊ុន សែន ទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១។
សម្តេច ហ៊ុន សែន ទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១។
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន នាល្ងាចថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១នេះ បានផ្តល់ព័ត៌មានជូនប្រជាពលរដ្ឋ តាមទំព័រហ្វេសប៊ុកថា សម្តេច បានពាក់ព័ន្ធដោយប្រយោលជាមួយអ្នកកើតជំងឺកូវីដ-១៩។



សម្តេចនាយករដ្ឋមន្រ្តី ត្រូវគ្រូពេទ្យតម្រូវឲ្យធ្វើតេស្តនិងធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃសាជាថ្មី ចាប់ពីល្ងាចថ្ងៃទី១៣ រហូតដល់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១។ សម្តេច ត្រូវលុបចោលកម្មវិធីទាំងអស់ ទាំងការជួបជុំផ្ទាល់ និងការជួបពិភាក្សាតាមវីដេអូ។ ប្រមុខរដ្ឋាភិបាលកម្ពុជា សុំការយោគយល់ពីសំណាលោក Dominic Raab រដ្ឋមន្ត្រីការបរទេសអង់គ្លេស ដែលគ្រោងមកបំពេញទស្សនកិច្ចនៅកម្ពុជា ពីថ្ងៃទី២២-២៣ ខែមិថុនា ឆ្នាំ២០២១។

ប្រមុខរដ្ឋាភិបាល សរសេរដូច្នេះថា៖«ទោះត្រូវលុបចោលការជួបទាំងខ្មែរទាំងបរទេស តែខ្ញុំនៅតែធ្វើការដូចពេលមុនជាមួយគ្រប់ស្ថាប័នទាំងស៊ីវិល ទាំងកងកម្លាំងប្រដាប់អាវុធ រាប់ទាំងការប្រជុំតាម ZOOM ផង ដោយសារបច្ចេកទេសនេះមិនតម្រូវឲ្យមានមនុស្សចូលមកជិតខ្ញុំទេ»៕

Tag:
 COVID-19
  ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com