COVID-19
ជាតិ
សុខភាព
ខេត្តរតនគិរី ផ្ទុះកូវីដ-១៩នៅក្នុងសហគមន៍ដែលមានអ្នកឆ្លងរហូតជាង១០០នាក់
19, Jun 2021 , 7:00 pm        
រូបភាព
ប្រជាពលរដ្ឋនៅក្រុងបានលុង ខេត្តរតនគិរី កំពុងតម្រង់ជួរ ដើម្បីយកសំណាក់នៅតេស្តរកកូវីដ-១៩ នៅមន្ទីរសុខាភិបាលខេត្តរតនគិរី នាថ្ងៃទី១៩មិថុនា ឆ្នាំ២០២១។
ប្រជាពលរដ្ឋនៅក្រុងបានលុង ខេត្តរតនគិរី កំពុងតម្រង់ជួរ ដើម្បីយកសំណាក់នៅតេស្តរកកូវីដ-១៩ នៅមន្ទីរសុខាភិបាលខេត្តរតនគិរី នាថ្ងៃទី១៩មិថុនា ឆ្នាំ២០២១។
រដ្ឋបាលខេត្តរតនគិរី ប្រកាសរកឃើញមនុស្សរហូតដល់១០៤នាក់ បានឆ្លងកូវីដ-១៩ នាថ្ងៃទី១៩មិថុនា ដោយភាពច្រើន គឺជាពលរដ្ឋនៅរស់នៅក្រុងបានលុង។  ការរកឃើញវិជ្ជមានកូវីដ-១៩ ដ៏ច្រើនករណីនេះ គឺជាការឆ្លងទ្រង់ទ្រាយធំក្នុងសហគមន៍សម្រាប់ខេត្តរតនគិរី។


បើតាមសេចក្តីប្រកាសព័ត៌មានរដ្ឋបាលខេត្តរតនគិរី នាល្ងាចថ្ងៃទី១៩មិថុនានេះ ក្នុងចំណោមមនុស្សទាំង១០៤នាក់ដែលវិជ្ជមានកូវីដ-១៩នោះ មាន៧៧នាក់ ជាពលរដ្ឋរស់នៅក្រុងបានលុង និង១៥នាក់ទៀត ជាពលរដ្ឋរស់នៅស្រុកបរកែវ។ ក្រៅពីនេះ រដ្ឋបាលខេត្តរតនៈគិរី ក៏បានរកឃើញវិជ្ជមានកូវីដ-១៩លើមនុស្ស៤នាក់ទៀតនៅស្រុកអូរជុំ,  ៣នាក់នៅស្រុកលំផាត់ ខណៈអ្នកជំងឺកូវីដ-១៩ ចំនួន២នាក់ទៀត មានអាស័យដ្ឋាន នៅស្រុកដោះក្រមុំ។ 
 
ដោយឡែក អ្នកជំងឺកូវីដ-១៩ ចំនួន៣នាក់ទៀត ដែលរដ្ឋបាលខេត្តរតនគិរី រកឃើញវិជ្ជមានកូវីដ-១៩ នោះ មានម្នាក់មកពីខេត្តមណ្ឌលគិរី និងមាន២នាក់ មកពីខេត្តតាកែវ។ 
 
លោក ញ៉ែម សំអឿន អភិបាលរងខេត្តរតនគិរី បានបន្តប្រាប់សារព័ត៌មានThmeyThmey តាមទូរសព្ទថា ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងខេត្តរតនគិរី ពិសេសនៅក្នុងក្រុងបាលុង នាថ្ងៃទី១៩មិថុនា  គឺជាការផ្ទុះឡើងនូវការចម្លងជំងឺកូវីដ-១៩ក្នុងសហគមន៍ ដែលកន្លងមក ការរកឃើញវិជ្ជមានកូវីដ-១៩នៅខេត្តរតនគិរី គឺសុទ្ធសឹងជាករណីនាំចូលពីបណ្តាខេត្តដទៃ៕

Tag:
 COVID-19
  រតនគិរី
© រក្សាសិទ្ធិដោយ thmeythmey.com