ជាតិ
រមណីយដ្ឋានក្បាលស្ពានបញ្ចេញសម្រស់កាន់តែទាក់ទាញនារដូវវស្សា
× សៀមរាប៖ រមណីយដ្ឋានក្បាលស្ពាន ស្ថិតនៅភូមិខ្នារង្វាស ឃុំឃុនរាម ស្រុកបន្ទាយស្រី ដែលមានចម្ងាយប្រមាណ៥០គីឡូម៉ែត្រពីក្រុងសៀមរាប។ ទីតាំងនេះ បានទាក់ទាញភ្ញៀវទេសចរជាច្រើន ដោយសារចម្លាក់លិង្គរាប់រយ ធម្មជាតិ និងស្ថិតនៅភូមិសាស្រ្ដដ៏ពិសិដ្ឋ ត្រជាក់ត្រជុំ។ ក្បាលស្ពានកសាងឡើង ចាប់ពីសតវត្សទី១១ រហូតដល់សតវត្សទី១៣ ដោយព្រះបាទសូរ្យវរ្ម័នទី១ និងរួចរាល់ជាស្ថាពរដោយព្រះបាទឧទ័យទិត្យវរ័្មនទី២។ តំបន់នេះ ក៏ជាគោលដៅទេសចរណ៍បែបផ្សងព្រេង សម្រាប់អ្នកនិយមដើរតំបន់ព្រៃភ្នំផងដែរ៕
សូមទស្សនា រមណីយដ្ឋានក្បាលស្ពាន ថតនៅថ្ងៃទី១៧ មិថុនា ឆ្នាំ២០២១ ដែលថតដោយលោក លឹម ប៊ុនហុង ដូចតទៅ
Tag:
រមណីយដ្ឋានក្បាលស្ពាន
បន្ទាយស្រី
ទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com