ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
សញ្ញាបញ្ជាក់ថាអ្នកមានកង្វះជាតិប៉ូតាស្យូម
× ជាទូទៅកង្វះជាតិប៉ូតាស្យូមក្នុងឈាមមានរោគសញ្ញាតិចតួចទេ ហើយពេលវេលារបស់វាក៏មិនច្បាស់លាស់ដែរ។ វាក៏អាចមានរោគសញ្ញាច្រើនទៀតដែរនៅតាមផ្លូវរំលាយអាហារ តម្រងនោម សាច់ដុំ បេះដូង និងសរសៃប្រសាទ។
នៅពេលដែលអ្នកខ្វះជាតិប៉ូតាស្យូមអ្នកអាចនឹងមានរោគសញ្ញាដូចខាងក្រោម៖
ខ្សោយ អស់កម្លាំង ឬឈឺសាច់ដុំដៃ ឬជើង ហើយពេលខ្លះក៏មិនអាចកម្រើកដៃ ឬជើងបានដែរ។
ឈឺឈៀបៗ ឬស្ពឹកៗ
ក្អួត ឬចង្អោរ
ឈឺ ឬហើមពោះ
ទល់លាមក
ញ័រដើមទ្រូង
នោមច្រើន ឬមានអារម្មណ៍ថាស្រេកទឹកគ្រប់ពេល
សន្លប់
មានបញ្ហាផ្លូវចិត្ត៖ បាក់ទឹកចិត្ត រវើរវាយ វង្វេងវង្វាន់ ឬលឺអ្វីដែលគេមិនអាចលឺ។
ពេលដែលត្រូវជួបគ្រូពេទ្យ
ប្រសិនបើអ្នកកំពុងតែមានរោគសញ្ញានៃការកង្វះជាតិប៉ូតាស្យូមក្នុងឈាមចូរទំនាក់ទំនងទៅគ្រូពេទ្យទៅ។ ប្រសិនបើអ្នកមានការឈឺរមួលសាច់ដុំ ខ្សោយ ញ័រដើមទ្រូង ឬចង់សន្លប់ និងកំពុងតែប្រើថ្នាំបញ្ចុះទឹកនោម ចូរទំនាក់ទំនងទៅគ្រូពេទ្យដើម្បីធ្វើការព្យាបាលអោយបានទាន់ពេលវេលា៕
© រក្សាសិទ្ធិដោយ thmeythmey.com