កីឡាអន្តរជាតិ
អន្តរជាតិ
Euro 2020៖បារាំងតាមវាយបកហុងគ្រីបានត្រឹមស្មើ ១-១
19, Jun 2021 , 9:59 pm        
រូបភាព
ដោយ៖ជា យូគៀង

ការប្រកួត Euro 2020 រវាងហុងគ្រីជាមួយមាន់គកបារាំងក្នុងជំនួបពូល F នារាត្រីនេះបារាំងបានត្រឹមស្មើក្នុងលទ្ធផល ១ទល់នឹង១ ជាមួយហុងគ្រីដែលការប្រកួតបានធ្វើឡើងនៅកីឡដ្ឋាន Puskas Arena ប្រទេសហុងគ្រី។



ក្រុមជម្រើសជាតិហុងគ្រីបើកការស៊ុតបាល់១គ្រាប់នាំមុខដោយកីឡាករ Attila Fiola នៅនាទីទី ៤៥+២ ដែលជាការបញ្ជូនបាល់ពីកីឡាករ Roland Sallai ដោយការវាយបកមកលើក្រុមមាន់គកបារាំង។ ចំណែក១គ្រាប់តាមស្មើរបស់បារាំងធ្វើបានដោយកីឡាករ Antoine Griezmann នៅនាទីទី៦៦ នាវគ្គទី២។ 
 
សូមជម្រាបថាក្រុមមាន់គកបារាំងពេលបច្ចុប្បន្នឡើងឈរលេខ១បណ្ណោះអាសន្នក្នុងពូលFដោយមាន៤ពិន្ទុ ក្រុមព័រទុយហ្កាល់ឈរលេខ២ មាន៣ពិន្ទុ ហុងគ្រីឈរលេខ៣ មាន១ពិន្ទុ ចំណែកអាឡឺម៉ង់មិនទាន់មានពិន្ទុនៅឡើយ។
 

Tag:
 Euro 2020
© រក្សាសិទ្ធិដោយ thmeythmey.com