ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
គ្រាន់តែ​នោម​ញឹក​សោះ អាច​ជា​បញ្ហា​ដែរ​ទេ​?
21, Jun 2021 , 6:59 am        
រូបភាព
​ការ​នោម​ញឹក ប្រហែល​ជា​បញ្ហា ដែល​រំខាន​ដល់​រូប​អ្នក​ទាំង​ថ្ងៃ និង​យប់ ដែល​ប៉ះពាល់​ដល់​ដំណេក ការងារ និង​ជីវិត​រស់នៅ​រាល់ថ្ងៃ​។ ក្រៅពីនេះ វា​អាច​ជា​សញ្ញា នៃ​ជំងឺ​ណាមួយ​ដែរ​។​

 
​ដោយសារតែ​មាន ជំងឺ​ខុសៗ​គ្នា​មួយ​ចំនួន អាច​បណ្តាល​ឲ្យ​នោ​មញឹក​នោះ យក​ល្អ អ្នក​គួរតែ​ស្វែងរក នូវ​ការធ្វើ​រោគ​វិនិច្ឆ័យ និង​ព្យាបាល​ឲ្យបាន​ត្រឹមត្រូវ​ទៅ​។ ចូរ​ទាក់ទង​គ្រូពេទ្យ បើសិន​ជា​អ្នក កំពុងតែ​នោម​ញឹក​ជាង​ធម្មតា បូករួម​ជាមួយ​នឹង​បញ្ហា​ដូចខាងក្រោម​នេះ​៖
 
​មិន​មាន​មូលហេតុ​ណាមួយ ដែល​នាំ​ឲ្យ​នោម​ច្រើន​ដូចជា ផឹកទឹក គ្រឿង​ស្រវឹង ឬ​កាហ្វេ​អ៊ី​ន​ច្រើន​ជាង​ធម្មតា​
​បញ្ហា​ដែល​រំខាន​ដល់​ការ​គេង ឬ​សកម្មភាព​រាល់ថ្ងៃ​
​ធ្លាប់មាន​បញ្ហា​ផ្លូវទឹក​ម៉ូត​ផ្សេងៗ
​ចូរ​ទាក់ទង​គ្រូពេទ្យ ឲ្យបាន​លឿន​តាម​តែ​អាច​ធ្វើបាន បើសិន​ជា​អ្នក​នោម​ញឹក បូករួម​នឹង​សញ្ញា ដូចខាងក្រោម​នេះ
 
​ឈាម​ក្នុង​ទឹកនោម​
​ទឹកនោម​ទៅជា​ក្រហម ឬ​ត្នោត​ចាស់​
​នោម​ឈឺ​
​ឈឺ​នៅ​ចំហៀង​ខ្លួន ពោះ​ផ្នែក​ខាងក្រោម ឬ​ក្រលៀន​
​ពិបាក​នោម​
​ចេះ​តែ​ចង់​នោម​ខ្លាំង​
​ទប់​ទឹក​នោម​មិនបាន​
​ក្តៅខ្លួន​។​
​ជំងឺ​នៅ​ផ្លូវទឹក​ម៉ូត ប្រហែល​ជា​បណ្តាលឱ្យមាន រោគសញ្ញា​ដូចខាងក្រោម ប៉ុន្តែ ក៏​អាច​ជា​ជំងឺ​ធ្ងន់ធ្ងរ​ផ្សេងៗ​ទៀត​ដែរ​។ យក​ល្អ គួរតែ​ទាក់ទង​គ្រូពេទ្យ ដើម្បី​រកឲ្យឃើញ​ថា អ្វី​ទៅ​កំពុងតែ​បង្ក បញ្ហា​នោម​ញឹក​ដល់​រូបអ្នក និង​របៀប​នៃ​ការព្យាបាល​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com