ជាតិ
ពីនេះ ពីនោះ
«សាតាំង»មានន័យខុសពី«សារតាំង»ដូចម្តេច? 
×![]()
«សាតាំង» និង«សារតាំង» បញ្ចេញសំឡេងសូរសៀងដូចគ្នា តែមានន័យខុសគ្នាស្រឡះ។
«សាតាំង»មានថ្នាក់ពាក្យជានាមសព្ទ ជាពាក្យកម្ចីពីបារំាង Satin មានន័យថា សំពត់រលើប, ជាឈ្មោះសំពត់មួយប្រភេទ សាច់រលីងម៉ដ្ឋសម្បុររលើបរលោង មានព័ណ៌ផ្សេងៗ ជាសំពត់មកពីប្រទេសក្រៅ។ ឧទាហរណ៍៖ សំពត់សាតាំង (សំពត់រលើប)។ នេះបើតាមវចនានុក្រមខ្មែរ សម្តេច ព្រះសង្ឃរាជ ជួន ណាត។
ចំណែក«សារតាំង» សរសេរជាភាសាអង់គ្លេស Credentials និងជាសរសេរជាភាសាបារំាង Lettres ឬ
de créance មានន័យថា លិខិតដែលប្រមុខរដ្ឋនៃរដ្ឋមួយផ្តល់ជូនឯកអគ្គរដ្ឋទូតរបស់ខ្លួនដើម្បីប្រគល់ជូនប្រមុខរដ្ឋនៃប្រទេសដែលស្ថានទូតរបស់ខ្លួនតាំងនៅ។ នេះបើតាមសទ្ទានុក្រមវិទ្យាសាស្ត្រនយោបាយ និងការទូត របស់ក្រុមប្រឹក្សាជាតិភាសាខ្មែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com