កីឡាអន្តរជាតិ
អន្តរជាតិ
Verstappen ប្រជែងឈ្នះ Hamilton នៅ French Grand Prix ដើម្បីរក្សាតំណែងលេខ១នៅ F1
22, Jun 2021 , 11:59 am        
រូបភាព
Max Verstappen ប្រជែងឈ្នះប្រជែង Lewis Hamilton នាការប្រណាំងរថយន្ត Formula One ក្នុងកម្មវិធី French Grand Prix នៅទីលានប្រទេសបារាំង។ នេះជាជ័យជម្នះលើកទី៣របស់ Verstappen រដូវកាលនេះ ដើម្បីបន្តឈរកំពូលតារាង F។



ព្រឹត្តិការណ៍ប្រណាំងរថយន្តពិភពលោករដូវកាលឆ្នាំ២០២១នេះ ពិតជាទទួលការភ្ញាក់ផ្អើលយ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រ ដ្បិតគេជឿជាក់ថា Hamilton ដែលជាម្ចាស់ការពារជើងឯក និង Verstappen បានបង្ហាញភាពលេចធ្លោក្នុងការប្រកួតប្រជែងគ្នានៅលើទីលានប្រណាំង F1 នៅ៧ប្រកួតដំបូងនេះ។
 
នាការប្រណាំងនៅទីលានទី៧ ក្នុងរដូវកាលឆ្នាំ ២០២១ នៅថ្ងៃទី២០ ខែមិថុនា អ្នកប្រណាំងសញ្ជាតិហូឡង់ Verstappen របស់ក្រុម Red Bull បញ្ចប់ទីមុនគេដោយប្រើថេរវេលា ១ម៉ោង ២៧នាទី និង២៥វិនាទី តាមពីក្រោយដោយ Hamilton ដែលបើកបរឱ្យក្រុម Mercedes និងលេខ៣ Sergio Perez ដែលបើកឲ្យ Red Bull។ 
 
តាមរយៈជ័យជម្នះនេះ បានជួយ Verstappen កើនពីន្ទុនាំមុខគូប្រជែង Hamilton ចំនួន១២ពិន្ទុ។ ឆ្លងកាត់ការប្រកួតណាំង៧លើក Verstappen រកបាន៣១ពិន្ទុឈរកំពូលតារាង F1 បណ្តោះអាសន្ន។ អ្នកប្រណាំងអង់គ្លេស Hamilton នៅចំណាត់ថ្នាក់ទី២ មាន១១៩ពិន្ទុ តាមពីក្រោយដោយ Perez អ្នកប្រណាំងម៉ិកស៊ិកដែលមាន៨៤ពិន្ទុ។
 
មិនត្រឹមតែប៉ុណ្នោះ Verstappen និង Perez ក៏បានជួយក្រុម Red Bull កើនពិន្ទុនាំមុខ Mercedes ផ្នែកគ្រឿងម៉ាស៊ីនផងដែរ។ Red Bull រកបាន២១៥ពិន្ទុ នាំមុខ Mercedes ដែលមាន១៧៨ពិន្ទុ។ ក្រុម McLaren-Mercedes ស្ថិតនៅចំណាត់ថ្នាក់ទី៣ មាន១១០ពិន្ទុ។
 
ជំនួបបន្ទាប់ ដែលជាទីលានប្រណាំងទី៨ នឹងធ្វើឡើងនៅប្រទេសអូទ្រីស ក្នុងកម្មវិធី Styrian Grand Prix ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១៕
 

Tag:
 Formula One
© រក្សាសិទ្ធិដោយ thmeythmey.com