ជាតិ
ពីនេះ ពីនោះ
«កលិយុគ»មានន័យច្បាស់លាស់ដូចម្តេច? 
×![]()
ទាំងវចនានុក្រមខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត និងសទ្ទានុក្រមវិទ្យាសាស្ត្រសេដ្ឋកិច្ចរបស់ក្រុមប្រឹក្សាជាតិភាសាខ្មែរគឺសុទ្ធតែពន្យល់ពាក្យ «កលិយុគ»សរសេរជាភាសាអង់គ្លេស Turmoil ហើយសរសេរជាភាសាបារំាង Trouble មានន័យ ភាពមានវិបត្តិកើតឡើង។
តាមវចនានុក្រមខ្មែរពាក្យ«កលិយុគ» មានថ្នាក់ពាក្យជានាមសព្ទ មានន័យថា កាលសម័យដែលប្រកបដោយទោស, ដោយវិបត្តិ, វិបរិតផ្សេងៗ។ ឧទាហរណ៍៖ ស្រុកកើតកលិយុគ។
ក្រុមប្រឹក្សាជាតិភាសាខ្មែរបានពន្យល់ពាក្យ«កលិយុគ»មានន័យថា ភាពចលាចល ឬភាពរំជើបរំជួលនៃស្ថានភាពសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ឧទាហរណ៍៖ អ្នកវិភាគមានការព្រួយបារម្ភថា សេដ្ឋកិច្ចដែលពឹងផ្អែកលើការផលិតប្រេង អាចប្រឈមនឹងកលិយុគនៅពេលដែលតម្លៃប្រេង និងឧស្ម័នធ្លាក់ចុះ។
ក្រុមប្រឹក្សាជាតិភាសាខ្មែរក៏បានពន្យល់ពាក្យ« កលិយុគនយោបាយ» ថាជាស្ថានភាពចលាចលជ្រួលច្របល់វឹកវរខាងផ្នែកនយោបាយ ដែលបង្កឲ្យមានបញ្ហាអស្ថិរភាពយ៉ាងធ្ងន់ធ្ងរនៅក្នុងសង្គម។ ឧទាហរណ៍៖ កលិយុគនយោបាយសម័យលង្វែកក្នុងរជ្ជកាលព្រះសត្ថាទី១ដែលបង្កដោយទំនាស់នយោបាយក្នុងព្រះរាជវង្សនិងបញ្ហាសាសនា៕
© រក្សាសិទ្ធិដោយ thmeythmey.com