កីឡាអន្តរជាតិ
អន្តរជាតិ
វៀតណាម នឹងបាន២០ម៉ឺនដុល្លារពី AFC ក្រោយបានកៅអីស្វ័យប្រវត្តិទៅ Asian Cup
24, Jun 2021 , 4:32 pm        
រូបភាព
វៀតណាមស្ថិតក្នុងចំណោមក្រុមកីឡាបាល់ទាត់ជម្រើសជាតិដែលនឹងទទួលបានជំនួយហិរញ្ញវត្ថុ និងប្រាក់រង្វាន់ចំនួន២សែនដុល្លារអាមេរិកពីសហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) បន្ទាប់ពីពួកគេបានកៅអីទៅកាន់ការប្រកួត Asian Cup ឆ្នាំ ២០២៣។


AFC នឹងផ្តល់ប្រាក់ជំនួយទៅឱ្យក្រុមទាំង១២នៅតំបន់អាស៊ីក្នុងមួយក្រុម២សែនដុល្លារ នៅពេលពួកគេមានសិទ្ធិគ្រប់គ្រាន់ទៅកាន់ជុំចុងក្រោយនៃពានរង្វាន់ AFC Asian Cup 2023 នៅប្រទេសចិន តាមរយៈការឈានទៅវគ្គជម្រុះជុំទី៣ នៃព្រឹត្តិការណ៍ World Cup ឆ្នាំ២០២០ នៅកាតា។ វៀតណាមដែលស្ថិតក្នុងចំណោមក្រុមទាំង១២ ជាក្រុមនៅអាស៊ានតែមួយគត់ដែលសម្រេចបានតាមលក្ខខណ្ឌនេះមុនគេ។
 
លើសពីនេះទៅទៀតនោះ ក្រុមចំនួន៤ដែលឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Asian Cup នឹងទទួលបានប្រាក់រង្វាន់ចំនួន១លានដុល្លារបន្ថែមដោយស្វ័យប្រវត្តិ។ ក្រុមរងជើងឯកនឹងទទួលបាន៣លានដុល្លារ ខណៈអ្នកឈ្នះជើងឯកបាន៥លានដុល្លារ។
 
វៀតណាម ដែលឈានទៅវគ្គជម្រុះជុំទី៣ នៃព្រឹត្តិការណ៍ World Cup ឆ្នាំ២០២០ នៅកាតា ទទួលបានសិទ្ធិស្វ័យប្រវត្តិទៅក្នុងព្រឹត្តិការណ៍ Asian Cup ឆ្នាំ២០២៣ តែម្តង។ ក្នុងព្រឹត្តិការណ៍ តំបន់អាស៊ីចុងក្រោយនៅឆ្នាំ ២០១៩ វៀតណាមធ្លាប់ឈានចូលដល់វគ្គ ៨ ក្រុមចុងក្រោយផងដែរ។
 
AFC Asian Cup 2023 ដែលចិនធ្វើម្ចាស់ផ្ទះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៦ ខែមិថុនា ដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣៕
 

Tag:
 Asian Cup
  AFC
  វៀតណាម
© រក្សាសិទ្ធិដោយ thmeythmey.com