COVID-19
ជាតិ
សុខភាព
លោកស្រី ឱ វណ្ណឌីន៖ មកដល់ពេលនេះមិនទាន់មានឱសថណា អាចការពារជំងឺកូវីដ-១៩ បានឡើយ
24, Jun 2021 , 9:06 pm        
រូបភាព
បច្ចុប្បន្ន ពុំទាន់មានអ្នកវិទ្យាសាស្ត្រ ឬក៏មានការផ្សព្វផ្សាយណាមួយជាលក្ខណៈបច្ចេកទេសពីអង្គការសុខភាពពិភពលោក(WHO)ដែលនិយាយអំពីការរកឃើញថ្នាំសម្រាប់ព្យាបាលជំងឺកូវីដ-១៩ឡើយ។  នេះជាការលើកឡើងសារជាថ្មីរបស់លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល នាថ្ងៃទី២៤មិថុនា។

 
 


 
តាមរយៈសារជាសំឡេងជាង២នាទីរបស់លោកស្រី ឱ វណ្ណឌីន នៅក្នុងប្រព័ន្ធទំនាក់ទំនងសង្គមតេលេក្រាម បានបញ្ជាក់ថា មកដល់ពេលនេះ ក្រៅតែពីមានវ៉ាក់សាំងចាក់សម្រាប់បង្ការកូវីដ-១៩ គឺគ្មានឱសថណា អាចការពារ ឬព្យាបាលជំងឺនេះបានឡើយ។ ការអះអាងរបស់រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យរបស់ក្រសួងសុខាភិបាលរូបនេះ  គឺធ្វើឡើងបន្ទាប់ពីមានប្រជាពលរដ្ឋមួយចំនួន បានផ្អើលទៅទិញថ្នាំការពារកូវីដ-១៩ នៅតាមឱសថស្ថាននានា។ 
 
លោកស្រី ឱ វណ្ណឌីន មានប្រសាសន៍ដូច្នេះ៖«ក្រៅតែពីមានវ៉ាក់សាំងចាក់បង្ការជំងឺកូវីដ-១៩ គឺមិនមានឱសថណាដែលបានបញ្ជាក់ថា ជាឱសថសម្រាប់ការពារជំងឺកូវីដ-១៩ទេ»។ ជាមួយគ្នានេះ លោកស្រី ក៏បានអំពាវនាវដល់ពលរដ្ឋទាំងអស់ កុំជឿទៅតាមការឃោសនានានារបស់បុគ្គលមួយចំនួនដែលធ្វើឱ្យបាត់បង់ថវិកា និងមានបញ្ហាលើសុខភាព៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com