ជាតិ
ពីនេះ ពីនោះ
ពាក្យ «ម៉ាឃិធីង marketing» ហៅជាភាសាខ្មែរដូចម្តេច? 
×![]()
«ម៉ាឃិធីង»អាន និងសរសេរតាមភាសាអង់គ្លេស និងបារំាង marketing។ ពាក្យនេះ ហៅជាភាសាខ្មែរថា កិច្ចទីផ្សារ។ នេះបើតាមសទ្ទានុក្រមវិទ្យាសាស្ត្រសេដ្ឋកិច្ចរបស់ក្រុមប្រឹក្សាជាតិភាសាខ្មែរ។
«ម៉ាឃិធីង» ឬ«កិច្ចទីផ្សារ»មានន័យថាសំណុំនៃសកម្មភាពបុគ្គល ស្ថាប័ន ឬក្រុមហ៊ុននានាក្នុងការបង្កើតតម្លៃ ការផ្សព្វផ្សាយ ការជំរុញ ការដោះដូរ និងការផ្តល់នូវអ្វីដែលមានប្រយោជន៍ដល់អតិថិជន ដៃគូ និងសង្គមទាំងមូល៕
© រក្សាសិទ្ធិដោយ thmeythmey.com