ជាតិ
សង្គមជាតិ
លោក ស៊ុន សុវណ្ណរិទ្ធិ ត្រូវបានតែងតាំងជាអភិបាលខេត្តកំពង់ឆ្នាំង ជំនួសលោក ឈួរ ច័ន្ទឌឿន
× ភ្នំពេញ៖ លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង ត្រូវបានតែងតាំងជាអនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ។ នេះបើតាមព្រះរាជក្រឹត្យព្រះមហាក្សត្រ ចុះថ្ងៃទី២៥ មិថុនា។
ព្រះរាជក្រឹត្យដោយឡែក របស់ព្រះមហាក្សត្រ ក៏បានត្រាស់បង្គាប់តែងតាំងលោក ស៊ុន សុវណ្ណារិទ្ធិ ជា អភិបាលខេត្តកំពង់ឆ្នាំង ជំនួសលោក ឈួរ ច័ន្ទឌឿន ។ មុនទទួលបានតំណែងនេះ លោក ស៊ុន សុវណ្ណារិទ្ធិ គឺជាអភិបាលរងខេត្តកំពង់ឆ្នាំង។
គួរបញ្ជាក់ថា លោក ឈួរ ច័ន្ទឌឿន បានកាន់តំណែងអភិបាលខេត្តកំពង់ឆ្នាំង អស់២អាណត្តិមកហើយ បើគិតចាប់ពីឆ្នាំ២០១៣មក ដែលជំនួសលោក ទូច ម៉ារីម ដែលទទួលមរណភាព។ សម្រាប់តួនាទីអភិបាលរាជធានី-ខេត្តទាំងអស់ គឺមានរយៈពេល៤ឆ្នាំ ក្នុងមួយអាណត្តិ៕
Tag:
អភិបាលខេត្តកំពង់ឆ្នាំង
© រក្សាសិទ្ធិដោយ thmeythmey.com