កីឡាអន្តរជាតិ
អន្តរជាតិ
Ronaldo ស៊ុតបញ្ចូលទី លីទុយអានី និងស៊ុយអែតច្រើនជាងគេ ក្នុងចំណោមក្រុម៤៤ ប្រទេស 
×![]()
បង្ហាញខ្លួននៅ Euro 2020 ៣ប្រកួតដំបូង Cristiano Ronaldo បានតាមទាន់កំណត់ត្រា Ali Daei ខ្សែប្រយុទ្ធអ៊ីរ៉ង់ ក្នុងនាមកីឡាដែលរកបានគ្រាប់ស៊ុតបញ្ចូលទីច្រើនជាងគេក្នុងការប្រកួតអន្តរជាតិ១០៩គ្រាប់។ មិនតែប៉ុណ្ណោះ២គ្រាប់ក្នុងជំនួបព័រទុយហ្កាល់ស្មើបារាំង បានជួយខ្សែប្រយុទ្ធ Juventus បំបែកកំណត់ត្រា Miroslav Klose ដែលរកគ្រាប់បានច្រើនជាងគេលើលោកបូកបញ្ចូលគ្នាទាំងពានអឺរ៉ុប Euro និង World Cup ទៀតផង។
ក្រោយបំបែកកំណត់ត្រាខ្លួន Daei បានអបអរសាទរ Ronaldo តាមរយៈបណ្តាញសង្គម Instagram ផ្ទាល់របស់ខ្លួន។ អតីតខ្សែប្រយុទ្ធឆ្នើមរបស់អ៊ីរ៉ង់ ដែលសព្វថ្ងៃមានវ័យ៥២ឆ្នាំអះអាងថា នេះជាកិត្តិយសរបស់លោកដែលសមិទ្ធិផលដ៏អស្ចារ្យនេះ នឹងធ្លាក់ទៅម្ចាស់ពាន Ballon d’Or ៥សម័យ។ Daei សរសើរ Ronaldo ថាជាកីឡាករបាល់ទាត់ដ៏អស្ចារ្យ និងមានឥទ្ធិពលនៅទូទាំងពិភពលោក។
ឈានដល់ចំណុចនេះ ប្រធានក្រុមព័រទុហ្កាល់វ័យ៣៦ឆ្នាំត្រូវបានគេចាត់ទុកថាជាខ្សែប្រយុទ្ធដ៏អស្ចារ្យបំផុតលើលោករួចទៅហើយ ព្រោះរូបគេនៅមានឱ្យកាសច្រើនដើម្បីបំបែកកំណត់ត្រាដ៏កម្ររបស់ Daei នេះ។
គ្រាប់បាល់ទាំង១០៩គ្រាប់របស់ Ronaldo សម្រាប់ព័រទុយហ្កាល់ក្នុងការប្រកួតអន្តរជាតិ រកបានពីក្រុមជម្រើសជាតិចំនួន៤៤ ក្នុងនោះលីទុយអានី និងស៊ុយអែតជាក្រុមដែលអតីតខ្សែប្រយុទ្ធ Real Madrid និង Manchester United រកបានច្រើនជាងគេចំនួន៧គ្រាប់។
ក្រៅពីនោះ អង់ដូរ៉ា ហុងគ្រី និង លុចសំបួ រកបាន៦គ្រាប់ដូចគ្នា។ អាមេនី និងឡេតូនី Ronaldo ស៊ុតបញ្ចូលទីបាន៥គ្រាប់ ខណៈ អេស្តូនី កោះហ្វារ៉ូ និងហូង់ឡង់ រកបាន៤គ្រាប់៕
ខាងក្រោមនេះជាក្រុមទាំង៤៤ដែល Ronaldo ធ្លាប់ស៊ុតបញ្ចូលទីក្នុងការប្រកួតអន្តរជាតិ៖
Tag:
Euro 2020
Cristiano Ronaldo
© រក្សាសិទ្ធិដោយ thmeythmey.com