កីឡាអន្តរជាតិ
អន្តរជាតិ
Euro 2020៖ អ៊ីតាលីឈ្នះអូទ្រីសនៅម៉ោងបន្ថែម ដើម្បីឡើងទៅវគ្គ៨ក្រុមចុងក្រោយ 
រូបថត UEFA Euro 2020
×![]()
អ៊ីតាលីឡើងទៅកាន់វគ្គ៨ក្រុមចុងក្រោយនៃពានរង្វាន់ Euro 2020 ក្រោយទទួលបានជ័យជម្នះ ២-១ លើអូទ្រីស។ គ្រាប់បាល់បញ្ចូលទីទាំងអស់សុទ្ធតែបានកើតឡើងនៅក្នុងម៉ោងបន្ថែម១៥នាទីពីរដង។
អ៊ីតាលីរកបានគ្រាប់បញ្ចូលទីនាំមុខ២គ្រាប់ ដោយ Federico Chiesa (នាទី៩៥) និង Matteo Oessina (១០៥+១) ខណៈអូទ្រីសមានគ្រាប់បាល់វាយបក១គ្រាប់របស់ Sasa Kalajdzic នៅនាទី១១៤។
នេះជាការមិនទាន់ស្គាល់បរាជ័យ៣១ប្រកួតជាប់គ្នារបស់អ៊ីតាលីដែលដឹកនាំដោយលោក Roberto Mancini ដោយសម្រាប់វគ្គ៨ក្រុមចុងក្រោយ ពួកគេរង់ចាំមើលលទ្ធផលនៃជំនួបរវាងព័រទុយហ្គាល់ និងបែលហ្ស៊ិក។
ចំណែកឯការប្រកួតគូដំបូង ដាណឺម៉ាកឡើងទៅកាន់វគ្គ៨ក្រុមចុងក្រោយមុនគេ ក្រោយឈ្នះវេលស៍ ៤-០៕
© រក្សាសិទ្ធិដោយ thmeythmey.com