COVID-19
អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ម៉ាឡេស៊ី នឹងបន្តបិទប្រទេស ទាល់តែការឆ្លងកូវីដ-១៩ ធ្លាក់ចុះក្រោម ៤ពាន់ករណី
27, Jun 2021 , 7:59 pm        
រូបភាព
បុគ្គលិកសុខាភិបាលម៉ាឡេស៊ី ចាក់វ៉ាក់សាំងឱ្យប្រជាជន។
បុគ្គលិកសុខាភិបាលម៉ាឡេស៊ី ចាក់វ៉ាក់សាំងឱ្យប្រជាជន។
 
នាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក Muhyiddin Yassin នៅថ្ងៃទី២៧ ខែមិថុនា បានប្រកាសបន្តបិទប្រទេសរហូតដល់ករណីឆ្លងជំងឺកូវីដ-១៩ ធ្លាក់ចុះក្រោម ៤ពាន់ករណីក្នុងមួយថ្ងៃ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Bernama។



វិធានការបិទប្រទេសរបស់ម៉ាឡេស៊ី នឹងត្រូវផុតនៅថ្ងៃទី២៨ ខែមិថុនាខាងមុខនេះ។ យ៉ាងណាមិញករណីឆ្លងជំងឺកូវីដ-១៩ ប្រចាំថ្ងៃនៅតែបន្តហក់ឡើងហក់ឡើងលើសពី ៤ពាន់ករណី។ ម៉ាឡេស៊ី នៅថ្ងៃទី២៦ ខែមិថុនា បានរាយការណ៍ករណីឆ្លងប្រចាំថ្ងៃរហូតដល់ ៥៨០៣ករណី និងអ្នកស្លាប់ចំនួន ៨១នាក់ឯណោះ។

ដោយមើលឃើញថាករណីឆ្លងជំងឺកូវីដ-១៩ នៅតែខ្ពស់ នាយករដ្ឋមន្រ្តីម៉ាឡេស៊ី ​លោក Muhyiddin Yassin បានប្រកាសថា ការរឹតត្បិតការធ្វើដំណើរ នឹងបន្តរហូតដល់ករណីឆ្លងប្រចាំថ្ងៃធ្លាក់ចុះក្រោម ៤ពាន់ករណី។

ក្នុងដំណើរចុះទៅពិនិត្យមជ្ឈមណ្ឌលចាក់វ៉ាក់សាំងនៅក្នុងរដ្ឋ Selangor ប្រមុខរដ្ឋាភិបាលម៉ាឡេស៊ីរូបនេះ ក៏បានលើកឡើងពីជំនួយសម្រាប់ប្រជាជនម៉ាឡេស៊ី ដែលនឹងត្រូវប្រកាសនៅថ្ងៃទី២៨ ឬថ្ងៃទី២៩ ខែមិថុនាផងដែរ។

ការបន្ថែមរយៈពេលបិទប្រទេសនេះ នឹងធ្វើឱ្យម៉ាឡេស៊ី ខាតបង់សេដ្ឋកិច្ចបន្ថែមទៀត។ នៅសប្តាហ៍មុន លោក Muhyiddin បានបញ្ជាក់ថា ការបិទវិស័យសំខាន់ៗនាពេលកន្លងមក បានធ្វើឱ្យខូតខាតសេដ្ឋកិច្ចរហូតដល់ជាង ២៤០លានដុល្លារឯណោះ៕




Tag:
 ម៉ាឡេស៊ី
  កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com