កីឡាអន្តរជាតិ
អន្តរជាតិ
Euro 2020៖ បែលហ្ស៊ិកទម្លាក់ម្ចាស់ការពារជើងឯកព័រទុយហ្គាល់ ក្រោយ​ឆែកទម្លាក់ហូឡង់
28, Jun 2021 , 4:52 am        
រូបភាព
រូបថត UEFA Euro 2020
រូបថត UEFA Euro 2020
ដោយ: ថ្មីៗ
បែលហ្ស៊ិក និងសាធារណរដ្ឋឆែក ឈានទៅកាន់វគ្គ៨ក្រុមចុងក្រោយនៃពានរង្វាន់ Euro 2020 បន្ទាប់ពីពួកគេទទួលបានជ័យជម្នះរៀងៗកាលពីយប់ថ្ងៃអាទិត្យ។ បែលហ្ស៊ិកឈ្នះម្ចាស់ការពារតំណែងជើងឯកព័រទុយហ្គាល់ ១-០ ក្រោយពេលដែលសាធារណរដ្ឋឆែក ឲ្យហូឡង់ខកចិត្តក្នុងលទ្ធផល ២-០។

 
នៅលើទីលាន La Cartuja ខ្សែបម្រើបែលហ្ស៊ិក Thorgan Hazard បានស៊ុតបាល់បញ្ចូលទីនៅនាទី៤២ ហើយជាគ្រាប់បាល់តែមួយគ្រាប់គត់ដែលធ្វើឲ្យម្ចាស់ការពារតំណែងជើងឯកព័រទុយហ្គាល់ ត្រូវហាលអាវត្រឹមវគ្គ១៦ក្រុមចុងក្រោយ។
 

ជ័យជម្នះនេះ នាំឲ្យក្រុមបិសាចក្រហមបែលហ្ស៊ិកក្រោមការដឹកនាំរបស់លោក Roberto Martinez ឡើងទៅជួប អ៊ីតាលី នៅវគ្គ៨ក្រុមចុងក្រោយ។ 
 
រីឯការតទល់គ្នានៅកីឡដ្ឋាន Puskas សាធារណរដ្ឋឆែក បានទម្លាក់ហូឡង់ដែលមានគ្នាត្រឹម១០នាក់ក្នុងលទ្ធផល ២-០។ Tomas Holes និង Patrik Schick រកបានម្នាក់មួយគ្រាប់នៅនាទី៦៨ និង៨០។ ខ្សែការពារហូឡង់ Matthijs de Ligt ទទួលបានកាតក្រហមនៅនាទី៥៥ ក្រោយ VAR បង្ហាញថា គេបានយកដៃប៉ះបាល់ នៅតំបន់គ្រោះថ្នាក់។
 

សាធារណរដ្ឋឆែកដែលដឹកនាំដោយលោក Jaroslav Sihavy ត្រូវឡើងទៅជួបជាមួយដាណឺម៉ាកនៅវគ្គ៨ក្រុមចុងក្រោយ៕
 

Tag:
 Euro 2020
© រក្សាសិទ្ធិដោយ thmeythmey.com