កីឡាអន្តរជាតិ
អន្តរជាតិ
Euro 2020៖ជើងឯករងឆ្នាំ 2016 បារាំងតទល់ស្វ៊ីស
28, Jun 2021 , 4:46 pm        
រូបភាព
ដោយ៖ជា យូគៀង
 
ក្រុមមាន់គកបារាំងជើងឯករងឆ្នាំ២០១៦ នឹងត្រូវតទល់ក្រុមជម្រើសជាតិស្វ៊ីសនាកីឡដ្ឋាន Arena Nationala វេលាម៉ោង២អាធ្រាត្រថ្ងៃទី២៩ ខែមិថុនា។ 
បារាំងជាក្រុមម្ចាស់ជើងឯក Euro ២សម័យគឺឆ្នាំ ១៩៨៨ និងឆ្នាំ២០០០ ។ បារាំងក៏ជាក្រុមជើងឯករង  Euro ឆ្នាំ២០១៦ ក្រោយចាញ់ព័រទុយហ្គាល់១-០ និងជាក្រុមជើងឯក World Cup ឆ្នាំ២០១៨ ផង។



បារាំងជាក្រុមដែរឈរលេខ១ក្នុងពូល F ដោយប្រកួតបើកឆាកយកឈ្នះអាល្លឺម៉ង់ ១-០ បន្ទាប់មកស្មើហុងគ្រី១-១ និងស្មើជាមួយព័រទុយហ្គាល់២-២ នៅប្រកួតចុងក្រោយ។ រីឯស្វ៊ីសជាក្រុមដែលឈរលេខ៣ក្នុងពូល A  ហើយឡើងមកវគ្គនេះក្នុងនាមជាក្រុមដាប់លេខ៣ល្អដោយមាន៤ពិន្ទុ។  ឈានមកដលវគ្គ១៦ក្រុមនេះ ស៊្វីសយកឈ្នះលើគួកគីនាការប្រកួតបើកឆាក ៣-១ ក្រោយមកស្មើ១-១ជាមួយវែលស៍ និងប្រកួតចុងក្រោយចាញ់អ៊ីតាលី៣-០ ។
 
បើរាប់ពីឆ្នាំ២០០៣ បារាំងនិងស្វ៊ីស ធ្លាប់បានជួបគ្នា៧លើក ដោយបារាំងយកឈ្នះស្វ៊ីស៣ដង និងស្មើ៤ប្រកួត។



សម្រាប់ក្រុមមាន់គកបារាំងដែលដឹកនាំដោយលោក Didier Deschamps កីឡាករសំខាន់មួយរូបគឺ Ousmane Dembele ត្រូវអវត្តមានដោយសាររងរបួល និងកីឡាករផ្សេងទៀតមិនមានជាប់បម្រាមអ្វីឡើយ។ Karim Benzema, Kylian Mbappe, Antoine Griezmann, Paul Pogba, N’golo Kante ជាកម្លាំងសំខាន់របស់បារាំង។ 
 
ចំណែកក្រុមជម្រើសជាតិស្វ៊ីសរបស់លោក Vladimir Petkovic ក៏មិនមានកីឡាករជាប់បម្រាមរឺរបួសនោះដែរ ប៉ុន្តែភាគច្រើនកីឡាករមានកាតលឿងច្រើន។ កីឡាករដែលបានបង្ហាញទម្រង់លេងលេចធ្លោនៅតំបន់កណ្តាល និងប្រយុទ្ធ Xherdan Shaqiri Granit Xhaka ព្រមទាំង Breel Embolo បានជួយក្រុមស្វ៊ីសឆ្លងផុតមកកាន់វគ្គនេះ។
 
ក្រុមដែលឈ្នះការប្រកួតនេះ នឹងត្រូវបន្តដំណើររបស់ខ្លួនទៅប្រកួតនាវគ្គ៨ក្រុមបន្តទៀតដោយនឹងត្រូវជួបក្រុមឈ្នះរវាងក្រូអាស៊ីឬ
អេស្ប៉ាញ៕


 

Tag:
 Euro 2020
© រក្សាសិទ្ធិដោយ thmeythmey.com