ជាតិ
ពីនេះ ពីនោះ
«ពិធុរភាព»មានន័យថាការព្រាត់ប្រាសចាកពីបុគ្គលជាទីស្រឡាញ់
30, Apr 2023 , 7:29 am        
រូបភាព
«ពិធុរភាព»មានថ្នាក់ពាក្យជានាមសព្ទ។ ពាក្យនេះអាចសរសេរបានម្យ៉ាងទៀតថា«វិធុរភាព»។ ការសរសេរបែបនេះបាន ដោយយោងតាមក្បួនភាសាខ្មែរ ដែលអនុញ្ញាតឲ្យពលរដ្ឋសរសេរពាក្យខ្លះដែលផ្តើមពីអក្សរ«ព» ទៅ«វ»បាន។ នេះបើតាមវចនានុក្រមខ្មែរសម្តេចព្រះសង្ឃរាជ ជួន ណាត។

 
ពាក្យ «ពិធុរភាព»មានន័យថា ការកើតទុក្ខម្នេញ, ដំណើរព្រាត់ប្រាសចាកបុគ្គលជាទីស្រឡាញ់ ដូចជាព្រាត់ចាក បុត្រ, ភរិយា,ស្វាមីជាដើម។ ឧទាហរណ៍៖ ភរិយាដែលពិធុរភាពប្តីក្នុងសម័យ ប៉ុល ពត ធ្វើឱ្យពួកគេទាំងពីរមិនបានជួបគ្នាទៀត ដោយមិនដឹងថាប្តីស្លាប់ ឬរស់៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com