កីឡាអន្តរជាតិ
អន្តរជាតិ
អាហ្សង់ទីនប៉ះអេក្វាទ័រ ឯប្រេស៊ីលជួបស៊ីលីនៅវគ្គ១/៤ផ្តាច់ព្រ័ត្រ Copa America
29, Jun 2021 , 11:19 am        
រូបភាព
ការប្រកួតវគ្គសន្សំពិន្ទុតាមពូលព្រឹត្តិការណ៍ Copa America បានបញ្ចប់រួចរាល់ហើយ និងបានរកឃើញ៨ក្រុមទៅវគ្គបន្ត។ ម្ចាស់ផ្ទះប្រេស៊ីលដែលមានពិន្ទុខ្ពស់ជាងគេពូល B ត្រូវបន្តជួយស៊ីលីនៅវគ្គ១/៤ផ្តាច់ព្រ័ត្រ ខណៈក្រុមកំពូលតារាងពូល A អាហ្សង់ទីនប៉ះអេក្វាទ័រ។


ជំនួបចុងក្រោយនៃវគ្គជម្រុះពូល A អាហ្សង់ទីនបានយកឈ្នះក្រុមដែលធ្លាក់ទៅហើយបូលីវីក្នុងលទ្ធផល ៤-១ ឯអ៊ុយរូហ្កាយឈ្នះ ប៉ារ៉ាហ្គាយ ១-០ ដែលសម្រេចទីបានដោយខ្សែប្រយុទ្ធ Edinson Cavani។ ៤គ្រាប់របស់អាហ្សង់ទីនសម្រេចបានដោយប្រធានក្រុម Lionel Messi ២គ្រាប់និង Alejandro Gomez រួមជាមួយ Lautaro Martinez ម្នាក់១គ្រាប់ ឯ១គ្រាប់របស់បូលីវីធ្វើបានដោយ Erwin Saavedra។
 
ស្របពេលអាហ្សង់ទី អាចរក្សាភាពមិនចាញ់នៅ Copa America ប្រធានក្រុម Messi បានក្លាយជាកីឡាករដែលបង្ហាញខ្លួនឱ្យក្រុមជម្រើសជាតិអាហ្សង់ទីនច្រើនជាងគេបំផុតចំនួន១៤៨លើក។
 
រូបមន្តប្រកួតនៅ Copa America ក្រុមដែលបញ្ចប់នៅចំណាត់ថ្នាក់ទី១តាមពូល និងត្រូវជួបក្រុមលេខ៤នៅពូលផ្សេងទៀតក្នុងជំនួបវគ្គ៨ក្រុមចុងក្រោយ ហើយក្រុមលេខ២ ត្រូវប៉ះក្រុមដែលទទួលបានចំណាត់ថ្នាក់ទី៣។
 
៨ក្រុមដែលត្រូវប៉ះគ្នានៅវគ្គ១/៤ ផ្តាច់ព្រ័ត្រនៃពានរង្វាន់ប្រចាំតំបន់អាមេរិកឡាទីនមាន៖
 
- ប្រេស៊ីល ជួប ស៊ីលី 
- អាហ្សង់ទីន ជួប អេក្វាទ័រ
- ប៉េរូ ជួប ប៉ារ៉ាហ្គាយ
- អ៊ុយរូហ្គាយ ប៉ះ កូឡុំប៊ី
 

Tag:
 Copa America
© រក្សាសិទ្ធិដោយ thmeythmey.com