កីឡាអន្តរជាតិ
អន្តរជាតិ
គ្រាប់បាល់ចូលទីខ្លួនឯង បន្តកើនឡើងកាន់តែច្រើនមិនធ្លាប់មាននៅ Euro 2020
29, Jun 2021 , 8:59 pm        
រូបភាព
ការបញ្ជូនបាល់ត្រឡប់ក្រោយរបស់ខ្សែបម្រើអេស្ប៉ាញ Pedri បានធ្វើឱ្យចូលទីខ្លួនឯង (Own Goal) ក្នុងជំនួបទល់នឹងក្រូអាស៊ី នាវគ្គ១៦ក្រុមចុងក្រោយ Euro 2020។ គ្រាប់ចូលទីខ្លួនឯងនេះ បានបង្កើតកំណត់ត្រា Own Goal ច្រើនមិនធ្លាប់មានក្នុងព្រឹត្តិការណ៍អឺរ៉ុបនៅឆ្នាំ២០២១នេះ។



Pedri បានបញ្ជូនបាល់ឱ្យអ្នកចាំទី Unai Simon ដែលធ្វើឱ្យផ្លាត់ស្នៀតចូលទីខ្លួនឯង ក្នុងការប្រកួតដែលអេស្ប៉ាញយកឈ្នះក្រូអាស៊ីក្នុងលទ្ធផល ៥-៣ នៅវគ្គ១៦ក្រុមចុងក្រោយ។  
នេះជាគ្រាប់បាល់ Own Goal លើកទី៩ក្នុងការប្រកួតជើងឯកអឺរ៉ុប ឆ្នាំ២០២០ ពោលគឺលើសកាលពីព្រឹត្តិការណ៍ឆ្នាំ២០១៦ ដល់ទៅ៦ដងជាបណ្តោះអាសន្ន។ Euro 2016 បានបង្កើតកំណត់ត្រាគ្រាប់បាល់ចូលទីខ្លួនឯងច្រើនបំផុតចំនួន៣លើកប៉ុណ្ណោះ។
 
Own Goal លើកទី៩ នេះ បានបង្កើតកំណត់ត្រាថ្មីក្នុងការប្រកួតដែលរៀបចំដោយ UEFA គិតចាប់ពី Euro ឆ្នាំ១៩៧៦ ដល់ ២០១៦។ ពីឆ្នាំ១៩៧៦ ដល់២០១២ មិនធ្លាប់មានបាល់ Own Goal លើសពី២ដងឡើយ។
 
គ្រាប់បាល់ចូលទីខ្លួនឯងទាំង៩ នៅ Euro 2020 កើតឡើងដោយ Ruben Dias ខ្សែការពារព័រទុយហ្កាល់ និងRaphaël Guerreiro។ អ្នកចាំទីស្លូវ៉ាគី Martin Dubravka និងខ្សែបម្រើ Juraj Kucka អ្នកចាំទីហ្វាំងឡង់ Lukas Hradecky អ្នកចាំទីប៉ូឡូញ Wojciech Szczęsny ខ្សែការពារតួកគី Merih Demiral ខ្សែកាពារអាល្លឺម៉ង់ Mats Hummels និង Pedri ខ្សែការពារអេស្ប៉ាញ៕
 

Tag:
 Euro 2020
  Own Goal
© រក្សាសិទ្ធិដោយ thmeythmey.com