ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ខ្សោយតម្រងនោម​ស្រួចស្រាវ អាច​មាន​រោគសញ្ញា​អ្វីខ្លះ​?
19, May 2023 , 10:59 pm        
រូបភាព
រោគសញ្ញា​នៃ​ការ​ខ្សោយតម្រងនោម​ស្រួចស្រាវ អាច​រួមមាន​៖

  • ​ទឹកនោម​តិច ឬ​គ្មាន​នៅពេល​ដែល​អ្នក​បត់ជើង​តូច​
  • ​មានការ​ហើម ជាពិសេស​នៅ​ជើង​និង​ប្រអប់ជើង​របស់​អ្នក​
  • ​មិន​មាន​អារម្មណ៍​បរិភោគ​អាហារ​
  • ​ចង្អោ​រ និង​ក្អួត​
  • មាន​អារម្មណ៍​ច្របូកច្របល់ រំភើប​ចិត្ត និង​ឡេះឡះ ឬ​ងងុយដេក​
  • មាន​ការឈឺចាប់​នៅ​ខ្នង គឺ​នៅ​ខាងក្រោម​នៃ​ឆ្អឹងជំនី​ខាងក្រោយ​ឬ​នេះ​ត្រូវបាន​គេ​ហៅ​ថា​ការឈឺចាប់​នៅ​ចង្កេះ​។​
​មនុស្ស​ខ្លះ​អាច​នឹង​មិន​មាន​រោគសញ្ញា​ណាមួយ​ឡើយ​។​សម្រាប់​មនុស្ស​ដែល​មាន​បញ្ហា​តម្រងនោម​ខូច​ហើយ​នោះ វា​អាច​នឹង​បង្ក​ឱ្យ​មាន​រោគសញ្ញា​ផ្សេងៗ​ទៀត​៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com